របាយការណ៍៖ ជម្លោះពិភពលោក បាន​ឡើង​ដល់កម្រិតខ្ពស់​បំផុត នៅឆ្នាំ២០២៥

2026/06/10 01:09:03 am        49

នៅថ្ងៃអង្គារ (ទី៩ ខែមិថុនា ឆ្នាំ២០២៦) នេះ ការសិក្សាមួយរបស់ប្រទេសន័រវ៉ែស បាន​បង្ហាញ​ថា ក្នុងឆ្នាំ ២០២៥ ពិភពលោកបានឃើញជម្លោះរវាង​រដ្ឋ ​មាន​ចំនួន​ខ្ពស់បំផុត គិត​ចាប់តាំងពីសង្គ្រាមលោកលើកទី២ ដោយព្រមានអំពីការកើនឡើងនូវ​ការវាយប្រហារដែលផ្តោតលើជនស៊ីវិល។

របាយការណ៍និន្នាការជម្លោះប្រចាំឆ្នាំ ពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអូស្លូ (Prio) បានឲ្យ​ដឹង​​ថា ក្នុងឆ្នាំ​២០២៥ ជម្លោះចំនួន ៦៥ ដែលពាក់ព័ន្ធនឹងរដ្ឋយ៉ាងហោចណាស់មួយ ត្រូវបានកត់ត្រាទូទាំងពិភពលោក ដែលជាកម្រិតខ្ពស់បំផុត​ថ្មី ចាប់តាំងពីឆ្នាំ១៩៤៦។

ជម្លោះរវាងរដ្ឋ​ ក៏បានឈានដល់កម្រិតខ្ពស់​បំផុតថ្មីផង​ដែរ ក្នុងរយៈពេល ៨០ឆ្នាំ ដោយកើនឡើងទ្វេដង បើធៀប​នឹង​ឆ្នាំមុន ពោល​គឺ​​ឡើងដល់​​ ៨ដង​ ដោយ​ក្នុង​នោះ​រួមមាន​ទាំង​ការប៉ះទង្គិចគ្នាតាមព្រំដែន រវាងប្រទេស​ឥណ្ឌា និងប៉ាគីស្ថាន ហើយ​អាហ្វហ្គានីស្ថាន និងប៉ាគីស្ថានជាដើម​ ក៏ដូចជាការឈ្លានពានរបស់រុស្ស៊ី លើ​អ៊ុយក្រែន និងប្រតិបត្តិការយោធារបស់​អ៊ីស្រាអែល នៅ​ស៊ីរី។

អ្នកស្រាវជ្រាវ លោកស្រី Siri Aas Rustad បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយមួយក្រុម ក្នុង​នោះ​រួមមាន​ទាំង AFP ផងដែរ​ថា៖ «ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ​ណាស់​ មិនមានរឿងវិជ្ជមានកើត​ឡើង​ច្រើនទេ។ ជាធម្មតា ខ្ញុំអាចច្របាច់អ្វីមួយវិជ្ជមានចេញពីហេតុការណ៍​នោះ​ ប៉ុន្តែឆ្នាំនេះ វាគឺ​គួរឲ្យ​បារម្ភ​ណាស់​ ពាក់​ព័ន្ធ​នឹង​ទិន្ន​ន័យ​នេះ​​»។

ឆ្នាំ២០២៥ គឺជាឆ្នាំដែលមានអ្នកស្លាប់ច្រើនបំផុតទី៣ ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់ ដោយមានអ្នកស្លាប់ប្រហែល ២៤៥.០០០នាក់ ដែលទាក់ទងដោយផ្ទាល់ទៅនឹងការប្រយុទ្ធគ្នា ឬអំពើហិង្សានយោបាយ ដោយ​ជិត ៧៦.៥០០នាក់ ក្នុងចំណោមពួកគេត្រូវបានសន្មតថា ជាការវាយប្រហារដែលកំណត់គោលដៅដោយផ្ទាល់លើជនស៊ីវិល បើប្រៀបធៀបទៅនឹង ១៤.២០០នាក់ ក្នុងឆ្នាំ២០២៤៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        8
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        49
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm