វិមានក្រឹមឡាំង៖ មិនមានផែនការ សម្រាប់ការសន្ទនាតាម​​ទូរស័ព្ទ រវាងលោក Putin និង​លោក Trump ទេ​

2026/06/10 01:38:19 am        53

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅ​ថ្ងៃអង្គារ (ទី៩ ខែមិថុនា ឆ្នាំ២០២៦) នេះ​ថា នាពេល​នេះ មិនមានផែនការនោះ​ឡើយ​ សម្រាប់ការសន្ទនា​តាម​ទូរស័ព្ទ រវាងប្រធានាធិបតីអាមេរិក លោក Donald Trump និង​មេដឹកនាំ​រុស្ស៊ី លោក Vladimir Putin ដោយបន្ថែមថា អ្នកចរចាអាមេរិក លោក Steve Witkoff និងលោក Jared Kushner នៅតែបន្តរក្សា​ទំនាក់ទំនង ទាំង​ជាមួយរុស្ស៊ី និងអ៊ុយក្រែន។

លោក Witkoff និងលោក Kushner បានចូលរួមក្នុងកិច្ចប្រឹងប្រែងកាល​ពីមុន ដើម្បី​ធ្វើ​ការសម្របសម្រួលរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបានជាប់គាំង នៅក្នុងខែកុម្ភៈ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមវិធានការ​យោធាលើ​អ៊ីរ៉ង់។

លោក Peskov បាននិយាយថា៖ «ដំណើរការសម្របសម្រួល ស្ដី​បី​បញ្ហាអ៊ុយក្រែន បច្ចុប្បន្ននេះ​ត្រូវបានផ្អាក​។ អ្នកចរចាអាមេរិកកំពុងរក្សាទំនាក់ទំនង ដោយ​ការពិភាក្សាកំពុងបន្ត ទាំង​ជាមួយពួក​យើងតាមរយៈបណ្តាញដែលមានស្រាប់ និងជាមួយអ៊ុយក្រែន។ មិនទាន់មានកាលបរិច្ឆេទពិតប្រាកដ សម្រាប់ដំណើរទស្សនកិច្ចរបស់ពួកគេ នៅឡើយទេ ប៉ុន្តែយើងនឹងរីករាយក្នុងការស្វាគមន៍ពួកគេ នៅក្នុងប្រទេសរុស្ស៊ី ពេលណាក៏បាន»។

កាលពីថ្ងៃចន្ទ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា លោកមានការសន្ទនា «ប្រកប​ដោយ​ភាព​វិជ្ជមាន» ជាមួយលោក Witkoff និងលោក Kushner ហើយបានសរសើរអ្វីដែលលោកហៅថា ការត្រៀមខ្លួនរបស់ពួកគេ ក្នុងការធ្វើការលើការដោះស្រាយសង្គ្រាម នៅ​អ៊ុយក្រែន ក្នុងសប្តាហ៍ខាងមុខនេះ។

តែ​សម្រាប់​លោក Peskov អ្នក​នាំ​ពាក្យ​រូប​នេះ​បាននិយាយថា វិមានក្រឹមឡាំងមិនទាន់ត្រូវបានជូនដំណឹងនៅឡើយទេ អំពីការជជែក​នោះដោយភាគីសហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        204
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        244
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        223

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm