ក្រុមហេសបូឡា នៅថ្ងៃអង្គារ (ទី៩ ខែមិថុនា ឆ្នាំ២០២៦) នេះ បានជំរុញឲ្យអាជ្ញាធរលីបង់ផ្សះផ្សាទំនាក់ទំនងរបស់ខ្លួន ជាមួយអ្នកគាំទ្រក្រុម គឺអ៊ីរ៉ង់ ហើយទាញយកអត្ថប្រយោជន៍ពីការគាំទ្រដោយទីក្រុងតេអេរ៉ង់ ដោយការលើកឡើងនេះកើតមានឡើងប៉ុន្មានថ្ងៃបន្ទាប់ពីអ៊ីរ៉ង់បានវាយប្រហារអ៊ីស្រាអែល ដើម្បីឆ្លើយតបទៅនឹងការទម្លាក់គ្រាប់បែកនៅភាគខាងត្បូងនៃទីក្រុងបេរូត។
កាលពីសប្តាហ៍មុន ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីលីបង់ បានចេញការអំពាវនាវចំៗឲ្យទីក្រុងតេអេរ៉ង់ឈប់ជ្រៀតជ្រែក ក្នុងកិច្ចការប្រទេសរបស់ពួកគេ បន្ទាប់ពីក្រុមហេសបូឡាបានបដិសេធបទឈប់បាញ់មានលក្ខខណ្ឌជាមួយអ៊ីស្រាអែល។
សេចក្តីថ្លែងការណ៍របស់ក្រុមហេសបូឡា បានឲ្យដឹងថា៖ ឲ«យើងសូមអំពាវនាវដល់អាជ្ញាធរលីបង់ឱឲ្យចាប់យកឱកាសដែលមាន និងកែតម្រូវទំនាក់ទំនងផ្លូវការ ជាមួយសាធារណរដ្ឋឥស្លាម តាមវិធីដែលបម្រើផលប្រយោជន៍របស់រដ្ឋទាំង២»។
ក្រុមហេសបូឡាបានទាញលីបង់ឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា កាលពីថ្ងៃទី២ ខែមីនា ដោយបាញ់រ៉ូកែតទៅលើអ៊ីស្រាអែល ដើម្បីសងសឹក ចំពោះការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អំឡុងការវាយប្រហារ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ អ៊ីរ៉ង់ទទូចថា ការបញ្ឈប់ជម្លោះមជ្ឈិមបូព៌ា ត្រូវតែរួមបញ្ចូលបទឈប់បាញ់នៅក្នុងប្រទេសលីបង់ដូចគ្នាដែរ៕


