ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា នៅថ្ងៃអង្គារ (ទី៩ ខែមិថុនា ឆ្នាំ២០២៦) នេះ ប្រទេសចិនបានបញ្ជូនដោយជោគជ័យនូវផ្កាយរណបចំនួន ២គ្រឿង ទៅកាន់លំហអាកាស តាមរយៈយានចម្លង Zhuque-2E Y6។
យោងតាមសារព័ត៌មាន Xinhua បានឲ្យដឹងថា រ៉ូកែតនេះត្រូវបានបាញ់បង្ហោះនៅវេលាម៉ោង ៤:២៣នាទីរសៀល ម៉ោងក្នុងស្រុក (ត្រូវនឹង ៨:២៣នាទី ម៉ោងសកល) ពីតំបន់សាកល្បងនវានុវត្តន៍ពាណិជ្ជកម្ម Dongfeng (Dongfeng Commercial Space Innovation Pilot Zone) នៅភាគពាយ័ព្យនៃប្រទេសចិន។
បេសកកម្មនេះបានដឹកផ្កាយរណប ២គ្រឿង ដែលមានឈ្មោះថា Spacesail DTC 01 និង China Mobile 02 ដែលត្រូវបានបញ្ជូនទៅកាន់គន្លងតារាវិថីតាមការគ្រោងទុកដោយជោគជ័យ។ នេះបើយោងតាមអាជ្ញាធរចិន។
ការបាញ់បង្ហោះនេះត្រូវបានធ្វើឡើងដោយប្រើរ៉ូកែត Zhuque-2E Y6 ជាផ្នែកនៃយានចម្លងស៊េរី Zhuque ដែលត្រូវបានផលិតឡើង សម្រាប់បេសកកម្មដឹកផ្កាយរណបពាណិជ្ជកម្ម៕