នៅថ្ងៃអង្គារនេះ ពលរដ្ឋរស់នៅក្នុងទីក្រុងតេអេរ៉ង់ បានបង្ហាញមន្ទិលសង្ស័យរបស់ពួកគេចំពោះបទឈប់បាញ់យូរអង្វែងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល រយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយប្រទេសទាំង ២ និយាយថា ពួកគេបានបញ្ឈប់ការវាយប្រហារលើគ្នាទៅវិញទៅមក បន្ទាប់ពីការអំពាវនាវពីប្រធានាធិបតីសហរដ្ឋអាមេរិក បើទោះបីជាទីក្រុងតេអេរ៉ង់និយាយថា ពួកគេនឹងចាប់ផ្តើមការវាយប្រហារថ្មី បើសិនជាអ៊ីស្រាអែលបន្តវាយប្រហារក្រុមហេសបូឡានៅប្រទេសលីបង់ក៏ដោយ ។
លោក Mohammadhossein គឺជាពលរដ្ឋអ៊ីរ៉ង់មួយរូបរស់នៅក្នុងទីក្រុងតេអេរ៉ង់និយាយថា អត់ទេ លោកគិតថា សង្រ្គាមនឹងបន្ត បើមិនយូរ និងឆាប់ប៉ុណ្ណោះ ជាមួយអ៊ីស្រាអែល ។
លោកបន្តថា បើទោះបីជាមានបទឈប់បាញ់ជាមួយសហរដ្ឋអាមេរិក ហើយវានឹងអចិន្រ្តៃយ៍យ៉ាងណាក្តី អ៊ីស្រាអែលនឹងបើកការវាយប្រហារម្តងទៀត ។
សូមបញ្ជាក់ថា រលកនៃការវាយប្រហារក្នុងរយៈពេល ២៤ម៉ោងមកាលពីចុងសប្តាហ៍កន្លងទៅ គឺជាការតតាំងដាក់គ្នាដោយផ្ទាល់បំផុតរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់កាលពីខែមេសា ជាហេតុគំរាមកំហែងដល់កិច្ចខិតខំរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងតេអេរ៉ង់ ដើម្បីបញ្ចប់សង្រ្គាមរយៈពេលជាង ៣ខែរបស់ពួកគេ ៕