ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានបញ្ជាក់នៅថ្ងៃអង្គារនេះថា គណៈកម្មការអឺរ៉ុប ត្រៀមខ្លួនរួចរាល់ ដើម្បីស្នើសុំកញ្ចប់ទណ្ឌកម្មទី ២១របស់ខ្លួន ប្រឆាំងនឹងរុស្ស៊ី ដោយមានគោលដៅលើវិស័យថាមពល ធនាគារ និងវិស័យនេសាទរបស់ពួកគេផងដែរ ។
លោកស្រី Von der Leyen និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកថា កញ្ចប់ទណ្ឌកម្មផ្តោតលើវិស័យជាច្រើនជាមួយផលប៉ះពាល់ខ្ពស់បំផុត ។
លោកស្រីបន្តថា ទណ្ឌកម្មរបស់ពួកយើងនៅតែធ្ងន់ធ្ងរ ហើយវានឹងធ្វើទន់ខ្សោយគ្រឹះសេដ្ឋកិច្ចនៃកិច្ចខិតខំធ្វើសង្រ្គាមរបស់រុស្ស៊ី ។
គួរឲ្យដឹងថា គណៈកម្មការអឺរ៉ុប បានស្នើសុំឲ្យមានបំរាមផងដែរលើការនាំចូលទំនិញតម្លៃប្រហែល ៦៩,៤លានដុល្លារ រួមទាំងលោហៈ និងគ្រឿងបង្គុំ ដែលជាផ្នែកមួយនៃការកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីរុស្ស៊ី ។
ទោះបីជាយ៉ាងណាក៏ដោយ សំណើនេះនៅត្រូវការការឯកភាពពីរដ្ឋសមាជិកទាំងអស់របស់ EU មុនពេលវាអាចចូលជាធរមាន ៕