ភ្លើងឆេះព្រៃទ្រង់ទ្រាយធំ បានឆាបឆេះភូមិជាច្រើនកន្លែងនៅក្នុងស្រុក Rajouri ស្ថិតក្នុងដែនដីសហព័ន្ធចាមមូ និងកាស្មៀ ប្រទេសឥណ្ឌា ។
ក្រុមអ្នកស្រុក ជាមួយក្រុមមន្រ្តីមកពីក្រសួងពន្លត់អគ្គិភ័យ បានព្យាយាមគ្រប់គ្រងស្ថានភាព និងព្យាយាមពន្លត់ភ្លើងដោយប្រើប្រាស់មែកឈើ ។
លោក Rajesh Kumar គឺជាមន្រ្តីពន្លត់អគ្គិភ័យមួយរូបនិយាយថា ក្រុមអាជ្ញាធរ សង្ឈឹមថានឹងអាចពន្លត់ភ្លើងឆេះព្រៃនេះបានដោយជោគជ័យនៅយប់នេះ ។ លោកបន្តថា ក្រុមការងារកំពុងប្រឹងប្រែងចុះប្រតិបត្តិការ ដើម្បីពន្លត់អណ្តាតភ្លើង ។
យោងតាមរបាយការណ៍ស្ថានភាពព្រៃឈើរបស់ប្រទេសឥណ្ឌាឆ្នាំ ២០២១ បានឲ្យដឹងថា ជាង ៣៦ភាគរយនៃព្រៃឈើឥណ្ឌា ត្រូវបានបំផ្លិចបំផ្លាញដោយសារភ្លើងឆេះព្រៃញឹកញាប់ ៕