ជប៉ុនបន្តគាំទ្រកម្ពុជាធ្វើជាប្រធានអាស៊ាន និងស្វែងរកដំណោះស្រាយ​សន្តិភាព​ជូន​ប្រទេសមីយ៉ាន់ម៉ា

2022/04/24 09:22:07 pm        868

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម Kishida Fumio បានបន្តគាំទ្រ​កម្ពុជា​ធ្វើ​ជាប្រធាន​អាស៊ាន និងស្វែងរកដំណោះស្រាយសន្តិភាពជូនប្រជាជន និងប្រទេសមីយ៉ាន់ម៉ា ខណៈ​នាពេល​ខាង​មុខសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនឹងជួបជាមួយលោកមីន អោងឡាំង ជាថ្មី​ទៀត​ក្នុងគោលបំណងស្នើឲ្យភាគីមីយ៉ាន់ម៉ាគោរពនូវគោលការណ៍ទាំងប្រាំចំណុចរបស់អាស៊ាននៅប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូ​អម​នាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា។

ថ្លែងប្រាប់អ្នកសារព័ត៌មាននាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះក្រោយពីសម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូត្រឡប់មកដល់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបានអញ្ជើញ​ទៅចូលរួម​កិច្ច​ប្រជុំកំពូល ស្តីពីបញ្ហាទឹកតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៤ នៅប្រទេសជប៉ុន ឯកឧត្តម កៅ គឹមហួន បាន​លើកឡើងថា នៅក្នុងអំឡុងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុននោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី​បានជួបពិភាក្សាគ្នា ជាច្រើនជាមួយនាយករដ្ឋមន្រ្តីជប៉ុន ដោយក្នុងជំនួបនោះ​ភាគីជប៉ុន​បាន​សម្តែងការរីករាយចំពោះកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន និងគាំទ្ររាល់​សេចក្តី​​សម្រេចជាច្រើនទៀតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ទាក់ទងនឹងប្រទេសមីយ៉ាន់ម៉ា។

បើតាមឯកឧត្តម កៅ គឹមហួន បានឲ្យដឹងទៀតថា នៅក្នុងកិច្ចជំនួប​ទ្វេភាគី​ជាមួយ​នាយករដ្ឋ​មន្រ្តី​ជប៉ុន សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់​ដល់ភាគី​ជប៉ុន​អំពី​ការវិវត្តន៍​បន្តិចម្តង​ៗ​ទាក់​ទង​នឹង​ការ​សន្ទនារបស់សម្តេចជាមួយលោក មីន អោងឡាំង ស្តីពីបញ្ហាមីយ៉ាន់ម៉ាផងដែរ ដោយសម្តេច​សង្ឈឹម​ថា កិច្ចសន្ទនានាពេលខាងមុខបន្តទៀតនេះ នឹងជំរុញឲ្យ​មីយ៉ាន់ម៉ា​គោរព​នូវ​គោលការណ៍​ទាំង៥​ចំណុចរបស់អាស៊ានដែលបានឯកភាពគ្នានៅប្រទេសឥណ្ឌូនេស៊ីកាលពីកន្លងទៅផងដែរ។

 សូមបញ្ជាក់ថា គោលការណ៍ទាំង៥​ចំណុច​របស់​អាស៊ាន​ដែល​បានឯកភាព​គ្នានៅ​ប្រទេសឥណ្ឌូនេស៊ី ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ ឲ្យដល់កម្រិតខ្ពស់បំផុត។ ទី២៖ ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។ ទី៣៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ទី៤៖អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌល AHA។ និងទី៥៖ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។

 សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាកាលពីខែមករា ឆ្នាំ២០២២កន្លងទៅនេះ ដើម្បីសម្រុះសម្រួលស្វែងរកសន្តិភាពជូនប្រជាជន និងប្រទេសមីយ៉ាន់ម៉ា ខណៈប្រទេសនេះបានកំពុងវឹកវខ្លាំងក្រោយពីរបបសឹកយោធាមីយ៉ាន់ម៉ា ចាប់លោកស្រី អ៊ុងសានស៊ូជីអតីតទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាដាក់ពន្ធនាគារ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        51
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        89
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm