ឧបទ្ទវហេតុបានកើតឡើងប្រហែល២៤ម៉ោងកន្លងទៅនេះ នៅជិតឆ្នេរសមុទ្រអូម៉ង់ក្នុងច្រកសមុទ្រ Hormuz ដែលឧទ្ធម្ភាគចក្រ Apache ត្រូវបានបាញ់ទម្លាក់។ យានដ្រូនមួយគ្រឿងត្រូវបានបញ្ជូន ហើយក្នុងរយៈពេលពីរម៉ោង អ្នកបើកយន្តហោះទាំងពីរនាក់ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព ដោយពុំមានអ្នករងរបួសឡើយ។

លោក Donald Trump នៅក្នុងបទសម្ភាសន៍មួយបាននិយាយថា នេះពុំមែនជារឿងធំដុំទេ ប៉ុន្តែជាក់ស្តែង លោកបាននិយាយថា មានការឆ្លើយតបពីសហរដ្ឋអាមេរិកយ៉ាងខ្លាំងក្លា។ នោះត្រូវបានគាំទ្រដោយសមាជិកគណបក្សសាធារណរដ្ឋមួយចំនួននៅវិមាន Capitol Hill ដែលបាននិយាយថា សហរដ្ឋអាមេរិក មិនអាចបណ្តោយឲ្យរឿងកន្លងទៅដោយគ្មានទោសទណ្ឌនោះទេ វាត្រូវតែបានឆ្លើយតបយ៉ាងខ្លាំងក្លា។

ប្រហែលបីម៉ោងកន្លងទៅ មានការបញ្ជាក់ពីបញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក(CENTCOM) ថា ប្រតិបត្តិការកំពុងធ្វើឡើង។ វាត្រូវបានគេប្រាប់ថា គោលដៅគឺទីតាំងរ៉ាដា និងទីតាំងការពារមីស៊ីល។ ជាការពិត នេះធ្វើឱ្យមានមន្ទិលសង្ស័យចំពោះការលើកឡើងដដែលៗរបស់លោក Donald Trump ដែលថា ទីតាំងទាំងនោះត្រូវបានបំផ្លាញ និងរុះរើស្ទើរតែទាំងអស់។
លោក Donald Trump បានផ្តល់បទសម្ភាសន៍យ៉ាងហោចណាស់ម្តងចាប់តាំងពីប្រតិបត្តិការ បានកើតឡើង។ លោកបាននិយាយថា នេះជាការឆ្លើយតបដ៏រឹងមាំនិងមានឥទ្ធិពល ប៉ុន្តែលោកមិនបានមើលឃើញថានេះជាការធ្វើឲ្យប៉ះពាល់ដល់ការចរចាសន្តិភាពដែលកំពុងដំណើរការនោះទេ។ លោកគិតថាពួកគេនៅតែអាចបន្តការចរចា។