គ្រូកម្ពុជាមោទនភាពលើកូនក្រុមតែបារម្ភភារកិច្ចបន្ទាប់ ខណៈគ្រូហុងកុងបានត្រឹមសោកស្ដាយ

2026/06/10 10:46:48 am        248

លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញមោទនភាពចំពោះកូនក្រុម ដែលព្យាយាមអស់ពីកម្លាំងកាយចិត្ត រហូតបានយកឈ្នះក្រុមជម្រើសកោះហុងកុង ដោយលទ្ធផល ២-០ ក្នុងជំនួបមិត្តភាពអន្ដរជាតិ កាលពីរាត្រីថ្ងៃទី៩ ខែមិថុនាកន្លងទៅ គ្រាដែលលោក Roberto Losada គ្រូបង្វឹកក្រុមហុងកុង បានត្រឹមសោកស្ដាយ ចំពោះលទ្ធផលដ៏ខកចិត្ត ដ្បិតកូនក្រុមខ្លួនធ្វើបានល្អក៏ដោយ។

នេះគឺជាការបើកទំព័រប្រវត្តិសាស្ដ្រថ្មី សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានយកឈ្នះក្រុមហុងកុង លើកដំបូង ក្រោយរង់ចាំអស់រយៈពេល ៦៩ឆ្នាំ ។ សម្រាប់គ្រាប់បាល់ ២គ្រាប់ ដែលជួយឲ្យក្រុមគោព្រៃកម្ពុជា បញ្ចប់កំណត់ត្រាមិនស្គាល់ឈ្នះនេះ រកបានដោយកីឡាករ Yudai Ogawa នៅនាទី៤១+១ និង សៀង ចន្ធា នៅនាទី៥០ ។ រីឯហុងកុង ក៏ព្យាយាមវាយសម្រុកផងដែរ តែមិនអាចទម្លាយរបាំងការពារក្រុមម្ចាស់ផ្ទះកម្ពុជាបានឡើយ។

ក្រោយចប់ការប្រកួតលោក Koji Gyotoku បានសម្ដែងក្ដីរីករាយ និងកោតសរសើរកូនក្រុម ដែលខំប្រឹង និងធ្វើបានយ៉ាងល្អ ។ តែទន្ទឹមនឹងការឈ្នះ ២ប្រកួតជាប់គ្នា ក្នុងជំនួបមិត្តភាពអន្ដរជាតិនេះ លោកក៏មានការបារម្ភខ្លះពីភារកិច្ចបន្ទាប់ ដែលត្រូវត្រៀមប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ រឿងកោះហៅកីឡាករ កំឡុងពេលក្លិបរៀបចំកីឡាករត្រៀម Pre-Season ដោយបារម្ភកោះហៅកីឡាករមិនបានសមតាមបំណងចង់បាន។

ចំណែកលោក Roberto Losada វិញ បានលើកឡើងថា លោកពិតជាមិនសប្បាយចិត្ត ជាមួយនឹងលទ្ធផល តែក៏មានចំណុចគួរសិក្សា និងរៀនសូត្រពីការប្រកួតនេះ បន្ទាប់ពីកីឡាករក្មេងៗរបស់ខ្លួន ធ្វើបានល្អ ទោះបីលទ្ធផលមិនតបនឹងការចង់បានក៏ដោយ។

សូមបញ្ជាក់ថា ជ័យជម្នះរបស់ក្រុមជម្រើសជាតិកម្ពុជា លើក្រុមហុងកុង បានធ្វើឲ្យអ្នកគាំទ្រសប្បាយរីករាយជាខ្លាំង ដ្បិតនេះគឺជាជ័យជម្នះប្រវត្តិសាស្ដ្រ ក្រោយធ្លាប់ជួបគ្នា ១១លើកកន្លងមក កម្ពុជាមិនធ្លាប់ឈ្នះហុងកុងសោះ បានត្រឹមស្មើ ៣លើក ទើបតែជំនួបលើកទី២ នេះ កម្ពុជាធ្វើបានយ៉ាងល្អ ចំពោះមុខអ្នកទស្សនាផ្ទាល់ជាង ២ម៉ឺននាក់ ដោយរកបាន ២គ្រាប់ និងរក្សា Clean Sheet ថែមទៀត៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

មិនត្រឹមតែបដិសេធសំណើ ១៣០ លានផោនទិញ Julian Alvarez, Atletico Madrid ថែមទាំង​សើច​ចំអក Real Madrid
2026/06/10 02:01:37 pm        1
គ្រូឧទ្ទេសកម្ពុជា និងជប៉ុន ចែករំលែកចំណេះដឹងដល់មន្រ្តីបច្ចេកទេស-អាជ្ញាកណ្តាលសូហ្វតិន្នីស​កម្ពុជា
2026/06/10 12:46:34 pm        1
ឯកឧត្តម យី វាសនា ជាប់ឆ្នោតជាអនុប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន​នៅក្នុង​មហាសន្និបាត​បន្តអាណត្តិថ្មី ២០២៦-២០៣០
2026/06/10 12:33:10 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សមត្ថកិច្ចចុះបង្ក្រាបទីតាំងចំនួនបីនៅក្រុងប៉ោយប៉ែតឃាត់ខ្លួនមនុស្សជាង២០០នាក់

2026/06/10 02:04:30 pm
​មិនត្រឹមតែបដិសេធសំណើ ១៣០ លានផោនទិញ Julian Alvarez, Atletico Madrid ថែមទាំង​សើច​ចំអក Real Madrid
2026/06/10 02:01:37 pm
​កម្ពុជានឹងទទួលស្វាគមន៍គណៈប្រតិភូអន្តរជាតិ ថ្នាក់ដឹកនាំកាយឫទ្ធិនារី តំណាងយុវតី អ្នកគាំទ្រ និងបណ្តាដៃគូពាក់ព័ន្ធមកពីជុំវិញពិភពលោកមកកាន់ខេត្តសៀមរាប ក្នុងឱកាសមហាសន្និបាតកាយឫទ្ធិនារីពិភពលោក ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនានេះ
2026/06/10 01:49:30 pm
​កម្ពុជា-ចក្រភពអង់គ្លេស ឯកភាព​លើការ​ធ្វើ​ពិពិធកម្មនៃទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការ​ រវាង​ប្រទេសទាំងពីរ
2026/06/10 01:45:57 pm
​កម្ពុជាទទួលបានការវិនិយោគវិស័យធំៗចំនួន៥ ដែលមានដើមទុនច្រើនជាងគេប្រមាណ ៣៨៧ លានដុល្លារ
2026/06/10 01:39:12 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/09 03:36:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/09 11:48:09 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/03 04:56:36 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am