សម្តេចតេជោ ច្រានចោលការផ្សាយព័ត៌មានមិនពិតរបស់ថៃ និងបញ្ជាក់ជាថ្មី​ថា​ជម្រើស​កម្ពុជា​ដោះ​ស្រាយ​បញ្ហា​ព្រំដែនដោយសន្តិវិធី មិនមែនប្រើកម្លាំងទេ

2026/06/10 12:16:15 pm        153

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា ច្រាន​ចោល​ចំពោះ​ការផ្សាយ​ព័ត៌មាន​មិនពិត​របស់​សារព័ត៌​មាន​ថៃ​ដែល​បាន​ដក​ស្រង់​ប្រសាសន៍​សម្ដេច​ខុស​ពី​ការពិតពាក់ព័ន្ធនឹងការប្រើស់ប្រាស់យន្តការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដែល​ពួក​គេ​បាន​ផ្សាយមិ​នពិតថា កម្ពុជាប្រើប្រាស់ទាំងមធ្យោបាយយោធា និងសន្ដិវិធីលើការដោះស្រាយ ប៉ុន្ដែ​ជា​ប្រសាសន៍​ពិតប្រាកដរបស់សម្ដេចតេជោ និងជំហររបស់កម្ពុជា គឺជ្រើសរើស​យក​តែ​ដំណោះ​ស្រាយ​សន្តិ​វិធី​ស្រប​តាមយន្តការច្បាប់អន្តរជាតិប៉ុណ្ណោះ។

តាមរយៈ សារពិសេសពីខេត្តសៀមរាប ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ជុំវិញខេត្តសៀមរាប-ឧត្តមានជ័យ នា​ព្រឹក​ថ្ងៃ​ទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​បានផ្ញើសារទៅអ្នកសារព័ត៌មានថៃ និងចោទសួរថា ហេតុអ្វីបានជាសារព័ត៌មានថៃ ផ្សព្វ​ផ្សាយ​នូវអ្វីដែលជាការមិនពិត? ខណៈដែលការមិនពិតនេះ គឺមានប្រសាសន៍​របស់​សម្ដេច​ទាំង​ខ្លឹម​សារ​នៅក្នុងវីដេអូទាំងស្រុងទៅទៀត ដែលព័ត៌មានក្លែងក្លាយ​នោះ​បាន​បង្កើត​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​ទៅ​ដល់​លោក​នាយករដ្ឋមន្រ្ដីថៃ អនុទីន ឆានវីរៈកុល តាំងតែពីនៅឯកិច្ចប្រជុំ​នៅប្រ​ទេស​វៀតណាម​ឯណោះ។

សម្ដេចតេជោ បានផ្ដាំផ្ញើទៅអ្នកកាសែតថៃទាំងឡាយត្រូវមើលឱ្យច្បាស់ ពីព្រោះ​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​របស់​ពួកគេ បានបង្កើតនូវការភ័ន្ត​ច្រឡំ​ដ៏​ធំ​មួយ​ដែល​មិន​គួរ​ឱ្យ​កើត​មាន​តាម​រយៈ​អ្នក​សារ​ព័ត៌មាន​ទេ។​ សម្ដេចតេជោ បានបញ្ជាក់ថា នៅថ្ងៃទី៩ ខែមិថុនា ម្សិលមិញ សម្ដេច​បាន​លើក​ឡើង​ពិត​ប្រាកដ​អំពី​បញ្ហា​រវាង​ម្ខាងដំណោះស្រាយយោធា និងម្ខាងទៀតដំណោះស្រាយសន្ដិវិធី។ ពេល​នោះ​សម្ដេច​បាន​សួរទៅប្រជាពលរដ្ឋថា តើចង់ដោះស្រាយដោយដំណោះស្រាយយោធាទេ? ព្រោះ​ជម្រើស​របស់យើងវាមានតែពីរទេ មួយយើងត្រូវ​ដណ្ដើ​ម​ដី​របស់​យើង​មក​វិ​ញ​ដោយ​ប្រើ​កម្លាំង​យោធា ឬមួយយើងត្រូវដណ្ដើមមកវិញតាមមធ្យោបាយសន្ដិវិធី? សម្ដេចតេជោបញ្ជាក់ថា ពេល​នោះប្រជាពលរដ្ឋរបស់កម្ពុជាបានលើកដៃគ្រប់ៗគ្នា គឺមិនចង់បានយោធាទេ។

សម្ដេច​តេជោបានថ្លែងថា «អីចឹងទេ ខ្ញុំសូមអំពាវនាវឱ្យក្បាលម៉ាស៊ីនថា កែតម្រូវ​ទៅ​លើ​ព័ត៌មាន​ដែល​ខ្លួន​ចុះ​ផ្សាយ ​យកពាក្យពេជន៍ខ្ញុំទៅនិយាយឱ្យច្បាស់ ហើយខ្ញុំសង្ឃឹមថា អ្នកនយោបាយ​ថៃ​មិន​ល្ងង់​ដល់​ថ្នាក់​ជឿនូវព័ត៌មានភូតកុហក់ ដែលអ្នកសារព័ត៌មានថៃបង្កើតឡើងទេ។ អ្នក​សារ​ព័ត៌​មាន​ប្រទេស​ថៃ ក៏មានអ្នកចេះខ្មែរដែរ អីចឹងឱ្យគេបកប្រែទៅ តើមាន​ស​ម្ដី​ណា​មួយ​ដែល​ខ្ញុំ​និយាយ​ថា ​ប្រើទាំ​ង​មធ្យោបាយសន្ដិវិធី និងប្រើទាំងកម្លាំងប្រដាប់អាវុធ ខ្ញុំអត់និយាយមួយម៉ាត់ទេ។ ផ្ទុយ​ទៅ​វិញ​ ខ្ញុំប្រឆាំងជាមួយនឹងការប្រើប្រាស់កម្លាំង ដើម្បីវាយកាន់កាប់ត្រឡប់មកវិញ ហើយ​ខ្ញុំ​ទុក​ឱ្យ​បក្ស​ប្រឆាំង​នៅក​ម្ពុជា ​ដាក់ចេញនូវគោលនយោបាយ ប្រកួតប្រជែងគោលនយោបាយអំពីបញ្ហា ដំណោះ​ស្រាយព្រំ​ដែនរវាងកម្ពុជា និងថៃ»។

ក្នុងឱកាសនោះ សម្ដេចតេជោ បានបញ្ជាក់ថា អីឡូវនេះ ទាំងភាគីកម្ពុជា និងភាគីថៃ វិលវល់​ជាមួយ​នឹងព័​ត៌មានក្លែងក្លាយ ជួនកាលកម្ពុជា​ក៏ទ​ទួល​ព័ត៌មាន​ខុស​អំពី​គេ​បញ្ចេញ​ព័ត៌មាន​ក្លែង​ក្លាយ ​ជួនកាលខាងថៃយល់ខុស អំពីការដែលគេបញ្ចេញព័ត៌មានក្លែងក្លាយ ដូច្នេះព័ត៌មាន​នេះ​គួរ​តែ​ត្រូវ​ស្វែង​រកនូវព័ត៌មានពិតមួយដើម្បីបង្កើតនូវទំនុកចិត្ត ហើយចៀសវាងការភ័ន្តច្រឡំ ខណៈ​ការ​ភ័ន្ត​ច្រឡំគឺគ្រោះថ្នាក់ណាស់៕

អត្ថបទដែលទាក់ទង

សមត្ថកិច្ចចុះបង្ក្រាបទីតាំងចំនួនបីនៅក្រុងប៉ោយប៉ែតឃាត់ខ្លួនមនុស្សជាង២០០នាក់
2026/06/10 02:04:30 pm        2
កម្ពុជានឹងទទួលស្វាគមន៍គណៈប្រតិភូអន្តរជាតិ ថ្នាក់ដឹកនាំកាយឫទ្ធិនារី តំណាងយុវតី អ្នកគាំទ្រ និងបណ្តាដៃគូពាក់ព័ន្ធមកពីជុំវិញពិភពលោកមកកាន់ខេត្តសៀមរាប ក្នុងឱកាសមហាសន្និបាតកាយឫទ្ធិនារីពិភពលោក ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនានេះ
2026/06/10 01:49:30 pm        1
កម្ពុជា-ចក្រភពអង់គ្លេស ឯកភាព​លើការ​ធ្វើ​ពិពិធកម្មនៃទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការ​ រវាង​ប្រទេសទាំងពីរ
2026/06/10 01:45:57 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សមត្ថកិច្ចចុះបង្ក្រាបទីតាំងចំនួនបីនៅក្រុងប៉ោយប៉ែតឃាត់ខ្លួនមនុស្សជាង២០០នាក់

2026/06/10 02:04:30 pm
​មិនត្រឹមតែបដិសេធសំណើ ១៣០ លានផោនទិញ Julian Alvarez, Atletico Madrid ថែមទាំង​សើច​ចំអក Real Madrid
2026/06/10 02:01:37 pm
​កម្ពុជានឹងទទួលស្វាគមន៍គណៈប្រតិភូអន្តរជាតិ ថ្នាក់ដឹកនាំកាយឫទ្ធិនារី តំណាងយុវតី អ្នកគាំទ្រ និងបណ្តាដៃគូពាក់ព័ន្ធមកពីជុំវិញពិភពលោកមកកាន់ខេត្តសៀមរាប ក្នុងឱកាសមហាសន្និបាតកាយឫទ្ធិនារីពិភពលោក ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនានេះ
2026/06/10 01:49:30 pm
​កម្ពុជា-ចក្រភពអង់គ្លេស ឯកភាព​លើការ​ធ្វើ​ពិពិធកម្មនៃទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការ​ រវាង​ប្រទេសទាំងពីរ
2026/06/10 01:45:57 pm
​កម្ពុជាទទួលបានការវិនិយោគវិស័យធំៗចំនួន៥ ដែលមានដើមទុនច្រើនជាងគេប្រមាណ ៣៨៧ លានដុល្លារ
2026/06/10 01:39:12 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/09 03:36:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/09 11:48:09 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/03 04:56:36 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am