ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ

2026/06/10 01:13:47 pm        133

ពោធិ៍សាត់៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា រួមជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងៀន វ៉ន់ហ្គូវ សមាជិកគណៈកម្មាធិការមជ្ឈិមកុម្មុយនីស្តវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ស្តូបមិត្តភាពកម្ពុជា-វៀតណាម» ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។

ពិធីដ៏មហោឡារិកនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ, ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា, មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារប្រទេសវៀតណាម, ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ និងខេត្តដុងថាប់ ព្រមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិយ៉ាងច្រើនកុះករ។

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ស្តូបមិត្តភាពនេះគឺជាសក្ខីភាពនៃការដឹងគុណ ចំពោះវីរកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតរួមជាមួយកងទ័ពកម្ពុជា ក្នុងការរំដោះជាតិ និងប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ស្តូបនេះចាប់ផ្តើមសាងសង់នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ និងបញ្ចប់នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លើផ្ទៃដី ១៥.០០០ម៉ែត្រការ៉េ ដោយមានកម្ពស់ ២១ម៉ែត្រ។

‎ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃសមិទ្ធផលនេះ ដែលជាស្តូបចុងក្រោយគេ ក្នុងចំណោមបណ្តាខេត្តនានា ដោយបានរំលឹកពីប្រវត្តិដ៏ជូរចត់ និងវីរភាពនៃការតស៊ូរួមគ្នារវាងកងទ័ពស្ម័គ្រចិត្តវៀតណាម និងកងទ័ពកម្ពុជា។ សម្តេចបានសង្កត់ធ្ងន់ថា ទំនាក់ទំនងការទូត កម្ពុជា-វៀតណាម មានរយៈពេល ៥៩ឆ្នាំមកហើយ ហើយឆ្ពោះទៅឆ្នាំ២០២៧ កម្ពុជា-វៀតណាម នឹងប្រារព្ធខួបអនុស្សាវរីយ៍គម្រប់៦០ឆ្នាំ នៃចំណងមិត្តភាពការទូត ដែលជាសញ្ញាណនៃភាពរឹងមាំ និងការយល់ចិត្តគ្នាទៅវិញទៅមក។

ទន្ទឹមនឹងនេះ សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ អំពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសថៃ។ សម្តេចបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវយន្តការច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។

សម្តេចបានរំលឹកដោយក្តីឈឺចាប់ ចំពោះការឈ្លានពានដែលបង្កឡើងដោយភាគីថៃកន្លងមក ដែលតែងតែមានមហិច្ឆតាចង់បានទឹកដីកម្ពុជា រហូតឈានដល់ការផ្ទុះអាវុធ បណ្តាលឱ្យបាត់បង់អាយុជីវិតកងទ័ព និងប្រជាពលរដ្ឋស្លូតត្រង់ទាំងសងខាង។ សម្តេចបានអំពាវនាវឱ្យគ្រប់ភាគី គោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក ដើម្បីសន្តិភាព និងការអភិវឌ្ឍយូរអង្វែង។

នៅកិច្ចបញ្ចប់នៃពិធី សម្តេចកិត្តិសង្គហបណ្ឌិត និងគណៈប្រតិភូ បានអញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្តូបមិត្តភាព កម្ពុជា-វៀតណាម និងសមិទ្ធិផលនានា ដោយក្តីសង្ឃឹមយ៉ាងមុតមាំថា សមិទ្ធផលនេះនឹងក្លាយជាទីកន្លែង សម្រាប់បន្តពូនជ្រុំចំណងសាមគ្គីភាព រវាងប្រជាជាតិទាំងពីរ ក៏ដូចជាទីកន្លែងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិផងដែរ៕


អត្ថបទដែលទាក់ទង

អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញពិនិត្យមើលលទ្ធផលស្ដារប្រឡាយជាច្រើនខ្សែ ដើម្បីរំដោះជំនន់ទឹកភ្លៀង
2026/06/10 02:40:34 pm        1
សម្តេចតេជោ ហ៊ុន សែន បន្តណែនាំអាជ្ញាធរខេត្តសៀមរាប និងឧត្តរមានជ័យ យកចិត្តទុកដាក់ជាពិសេសគ្រួសារយុទ្ធជនពលីនៅសមរភូមិ និងគ្រួសារអតីតយុទ្ធជន
2026/06/10 02:30:04 pm        1
សមត្ថកិច្ចចុះបង្ក្រាបទីតាំងចំនួនបីនៅក្រុងប៉ោយប៉ែតឃាត់ខ្លួនមនុស្សជាង២០០នាក់
2026/06/10 02:04:30 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក BELOUSOV ៖ រុស្ស៊ីទទូចឲ្យសហរដ្ឋអាមេរិកដកអាវុធនុយក្លេអ៊ែរចេញពីអឺរ៉ុប

2026/06/10 03:22:01 pm
​ក្រុមបាតុករបានដុតបំផ្លាញរថយន្ត បន្ទាប់ពីមានការវាយប្រហារដោយកាំបិតបង្កឲ្យមនុស្សរងរបួសនៅ អៀរឡង់
2026/06/10 03:19:34 pm
​រដ្ឋមន្ត្រីថាមពលអាមេរិកនិយាយថា ការនាំចេញប្រេងតាមច្រកសមុទ្រហ័រមូស និងឈូងសមុទ្រនឹងបន្តកើនឡើង
2026/06/10 03:15:47 pm
​មន្ត្រីយោធា៖ ការប៉ះទង្គិចគ្នាផ្ទុះឡើងរវាងកងកម្លាំងរដ្ឋាភិបាលយេម៉ែន និងក្រុមហ៊ួទី
2026/06/10 03:08:01 pm
​GDP របស់អារ៉ាប៊ីសាអ៊ូឌីត កើនឡើង ៣% ក្នុងត្រីមាសទី១ ដោយសារវិស័យមិនមែនប្រេងជំរុញកំណើន
2026/06/10 03:03:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/09 03:36:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/09 11:48:09 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/03 04:56:36 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am