រដ្ឋមន្ត្រីថាមពលអាមេរិកនិយាយថា ការនាំចេញប្រេងតាមច្រកសមុទ្រហ័រមូស និងឈូងសមុទ្រនឹងបន្តកើនឡើង

2026/06/10 10:15:47 pm        55

រដ្ឋមន្ត្រីថាមពលអាមេរិក លោក Chris Wright បាននិយាយកាលពីថ្ងៃអង្គារថា ចរាចរណ៍នាវានៅឈូងសមុទ្រ និងការនាំចេញប្រេងតាមរយៈច្រកសមុទ្រហ័រមូស កំពុងកើនឡើង ទោះបីជាទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ កំពុងប្រឹងប្រែងដើម្បីឈានដល់កិច្ចព្រមព្រៀងមួយស្តីពីការបញ្ចប់សង្គ្រាមដែលមានអាយុកាលជាងបីខែរបស់ពួកគេក៏ដោយ។

លោក Wright បាននិយាយនៅពេលសួរថាតើចរាចរណ៍នាវាកំពុងឆ្លងកាត់ច្រកសមុទ្រនេះយ៉ាងដូចម្តេចបើប្រៀបធៀបទៅនឹងមួយសប្តាហ៍ ឬពីរសប្តាហ៍មុនថា៖«ខ្ញុំចង់និយាយថា មានការកើនឡើងគួរឲ្យកត់សម្គាល់»។

លោកបានលើកឡើងថា ការនាំចេញប្រេងតាមរយៈច្រកសមុទ្រនេះ និងឈូងសមុទ្រ បានកើនឡើង ហើយ «នឹងបន្តកើនឡើង»។

លោក Wright បានធ្វើការអត្ថាធិប្បាយនេះ ក្នុងអំឡុងពេលសន្និសីទក្រុមប្រឹក្សាអាត្លង់ទិក ហើយបានបន្ថែមថា វានឹងចំណាយពេលច្រើនខែដើម្បីត្រឡបទៅរកលំហូរថាមពល និងសម្ភារៈសំខាន់ៗធម្មតាវិញ ដូចជាស្ពាន់ធ័រ អេលីយ៉ូម និងប្រេងរំអិល នៅពេលដែលសន្តិភាពយូរអង្វែង ត្រូវបានសម្រេច។

ចរាចរណ៍នាវានៅច្រកសមុទ្រហ័រមូស ត្រូវបានរារាំងយ៉ាងខ្លាំង ចាប់តាំងពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ នៅចុងខែកុម្ភៈ ដោយរំខានដល់ការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវ ទូទាំងពិភពលោកប្រហែល ២០ភាគរយ៕


អត្ថបទដែលទាក់ទង

មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm        11
លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        27
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm