ក្រុមអ្នកពន្លត់អគ្គិភ័យទីក្រុង Belfastនៃប្រទេសអៀរឡង់ បានពន្លត់អគ្គិភ័យឆេះរថយន្តក្រុង ដែលត្រូវបានដុតដោយក្រុមបាតុករប្រឆាំងជនអន្តោប្រវេសន៍ នាថ្ងៃអង្គារ (ទី៩ ខែមិថុនា)នេះ។

ក្រុមបាតុករប្រឆាំងជនអន្តោប្រវេសន៍រាប់រយនាក់ បានចេញតាមដងផ្លូវនៃទីក្រុងទីក្រុង Belfast កាលពីថ្ងៃអង្គារ ដោយអ្នកខ្លះបានដុតរថយន្ត បន្ទាប់ពីនគរបាលបានចោទប្រកាន់បុរសស៊ូដង់ម្នាក់ពីបទវាយប្រហារដោយកាំបិតដែលបានបណ្តាលឲ្យមនុស្សម្នាក់រងរបួសក និងក្បាលយ៉ាងធ្ងន់ធ្ងរ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានពិពណ៌នាអំពីហេតុការណ៍នេះថា ជា «គួរឲ្យស្អប់ខ្ពើម» បន្ទាប់ពីវីដេអូនៃការវាយប្រហារ ដែលបានកើតឡើងនៅភាគខាងជើងទីក្រុង Belfast នៅល្ងាចថ្ងៃចន្ទ ត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម៕