លោក Andrey Belousov ឯកអគ្គរដ្ឋទូតទទួលបន្ទុកបេសកកម្មពិសេសនៃក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារថា រុស្ស៊ីទទូចឲ្យសហរដ្ឋអាមេរិកដកអាវុធនុយក្លេអ៊ែរចេញពីអឺរ៉ុប និងហេដ្ឋារចនាសម្ព័ន្ធទាំងមូលសម្រាប់ការដាក់ពង្រាយរបស់ពួកគេនៅក្នុងតំបន់នេះនៃពិភពលោក ត្រូវបានរុះរើ។

លោក Belousov បានលើកឡើងថា៖«ដោយគិតគូរពីលទ្ធភាពនៃការបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងយោធាសំខាន់បំផុតនៅក្នុងប្រទេសរុស្ស៊ី អាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកដែលដាក់ពង្រាយនៅអឺរ៉ុប ត្រូវបានគេមើលឃើញថា មានលក្ខណៈជាយុទ្ធសាស្ត្រ»។

អ្នកការទូតរូបនេះ បានបន្ថែមថា៖«ដូច្នេះ យើងទទូចឲ្យអាវុធនុយក្លេអ៊ែរទាំងនេះត្រូវបានដកចេញពីអឺរ៉ុប ប្រគល់ទៅឲ្យសហរដ្ឋអាមេរិកវិញ និងហេដ្ឋារចនាសម្ព័ន្ធទាំងមូលសម្រាប់ការដាក់ពង្រាយរបស់ខ្លួននៅអឺរ៉ុប ក៏ត្រូវរុះរើចេញផងដែរ៕