ប្រភពព័ត៌មានប៉ាឡេស្ទីនបានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃអង្គារថា ការពិភាក្សារវាងក្រុមប៉ាឡេស្ទីន និងអ្នកសម្របសម្រួលនៅទីក្រុងគែរ ដែលមានគោលបំណងឈានដល់ការបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍ នៅតំបន់ហ្កាហ្សា បានជាប់គាំង ដោយសារបញ្ហាសំខាន់នៃការរំសាយអាវុធនៅតំបន់នោះ និងក្រុមហា ម៉ាស។

ដោយសារលោកមិនត្រូវបានអនុញ្ញាតឲ្យនិយាយជាសាធារណៈអំពីការពិភាក្សានេះ ប្រភពព័ត៌មានប៉ាឡេស្ទីនដែលដឹងអំពីការចរចានេះ បានប្រាប់ AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា៖ «កិច្ចពិភាក្សាកំពុងបន្តក្នុងបរិបទនៃទស្សនៈខុសគ្នាយ៉ាងច្បាស់…ដោយបញ្ហាអាវុធនៅតែជាចំណុចតែមួយគត់ដែលមិនត្រូវបានឯកភាពគ្នា»។មន្ត្រីប៉ាឡេស្ទីនទីពីរ បាននិយាយអំពី «វឌ្ឍនភាព» នៅក្នុងការចរចា ប៉ុន្តែបានបន្ថែមថា «បញ្ហាអាវុធ គឺជាបញ្ហាដ៏ចម្រូងចម្រាសបំផុតមួយដែលកំពុងត្រូវបានពិភាក្សា»។
លោកបាននិយាយដោយសំដៅទៅលើប្រទេសអេហ្ស៊ីប កាតា និងទួរគីថា កិច្ចពិភាក្សាឥឡូវនេះ គឺស្ថិត នៅលើការសម្រេចចិត្តរបស់អ៊ីស្រាអែល និងអ្នកសម្របសម្រួល»៕
