ក្រុមបាតុករបិទផ្លូវទៅកាន់ពហុកីឡដ្ឋាន World Cup របស់ប្រទេសម៉ិកស៊ិក

2026/06/10 11:02:44 pm        36

ការតវ៉ាមួយ​បានបិទផ្លូវទៅកាន់​ដល់ពហុកីឡដ្ឋាន Azteca របស់​ទីក្រុង Mexico City អស់រយៈពេលជាច្រើនម៉ោងកាល​ពី​ថ្ងៃអង្គារ (ទី៩ ខែមិថុនា ឆ្នាំ២០២៦) ដោយ​ហេតុការណ៍​នេះ​កើត​មាន​ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ​មុនពេលព្រឹត្តិការណ៍ប្រកួត​បាល់ទាត់ពិភពលោក​ឆ្នាំ២០២៦ (2026 World Cup) ចាប់ផ្តើមនៅទីនោះ។

ខណៈពេលដែលអ្នកគាំទ្រកីឡាបាល់ទាត់បាននាំ​គ្នា​សម្រុកទៅ​ទស្សនាការប្រកួតនេះ ម៉ិកស៊ិកកំពុងប្រឹង​ប្រែង​ដោះ​ស្រាយ​ការតវ៉ាដ៏ច្របូកច្របល់របស់​គ្រូបង្រៀន នៅក្នុងរដ្ឋធានីរបស់ប្រទេស​។ ព្រឹត្តិការណ៍ World Cup ឆ្នាំនេះ​ ត្រូវមាន​ម្ចាស់ផ្ទះរួមគ្នាដោយសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។

មនុស្សរាប់ពាន់នាក់បានចូលរួមក្នុងបាតុកម្មកាល​ពី​ថ្ងៃទី៩ ខែមិថុនា ដែលដឹកនាំដោយក្រុម​បំបែក​ពី​​សហជីពគ្រូបង្រៀន CNTE បន្ទាប់ពីមាន​ការ​តវ៉ារយៈពេល ១សប្តាហ៍ដែលប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានហៅថា ជា «ការ​បង្ក​ហេតុ​»។ លោកស្រីបានប្រាប់សន្និសីទសារព័ត៌មានថា «ដូចអ្វី​បង្ហាញ​ឲ្យ​ឃើញ​ ដែល​ថា តើស្ថានភាពនៅម៉ិកស៊ិក កំពុង​មាន​សភាព​អាក្រក់កម្រិត​ណា​ទៅ​»។

ការបិទផ្លូវរបស់នគរបាល បានរារាំងក្រុមបាតុករមិន​ឲ្យ​ចូល​ទៅដល់ពហុកីឡដ្ឋាន Azteca ដែលនឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបើកឆាកនៃព្រឹត្តិការណ៍ World Cup នាថ្ងៃទី១១ ខែមិថុនា។ ដោយមានមន្ត្រីរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយ និងរបាំងបេតុងត្រូវបានរៀបចំនៅជុំវិញទីកន្លែង ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅតាមដងផ្លូវប្រហែល ៣ម៉ោង មុនពេលបំបែកគ្នា។

លោកស្រី Sheinbaum បាននិយាយមុននេះថា ការប្រកួតបើកឆាក ត្រូវបាន «ធានា» ទោះបីជាមេដឹកនាំដែលមានទំនោរឆ្វេងនិយមរូបនេះ បានច្រានចោលម្តងទៀត ចំពោះការប្រើប្រាស់នគរបាល ដើម្បីបង្ក្រាបបាតុកម្មក៏ដោយ។ រដ្ឋាភិបាលរបស់លោកស្រី បាន​បង្ហាញ​ពីចេតនា​ចង់​​សន្ទនាជាមួយគ្រូបង្រៀនដែលកំពុងតវ៉ា ជាង​វិធីផ្សេង​ ប៉ុន្តែមិនទទួល​បាន​ផលឡើយ​​។

គួរបញ្ជាក់​ថា សហជីពគ្រូបង្រៀន CNTE បានចាប់​ផ្ដើម​ធ្វើកូដកម្ម ចាប់តាំងពីសប្តាហ៍មុន ដើម្បីទាមទារការដំឡើងប្រាក់ខែ និងការលុបចោលច្បាប់ប្រាក់សោធននិវត្តន៍ ដែលរដ្ឋាភិបាលចាត់ទុកថា មិនអាចអនុវត្តបាន៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        4
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        92
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm