បេសកជនចិនម្នាក់ បាននិយាយកាលពីថ្ងៃអង្គារថា ការរក្សាបទឈប់បាញ់រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក គឺជាអាទិភាពចម្បង។ លោក Sun Lei អ្នកតំណាងរងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា «ការគំរាមកំហែងដោយកម្លាំង ឬបន្ទុកនៃសង្គ្រាម នឹងជំរុញបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ និងស្ថានភាពនៅមជ្ឈិមបូព៌ាឱ្យធ្លាក់ចូលទៅក្នុងរណ្តៅដ៏គ្រោះថ្នាក់»។

លោក Sun និយាយថា «ការដកខ្លួនជាឯកតោភាគីរបស់សហរដ្ឋអាមេរិក ចេញពីផែនការសកម្មភាពរួមដ៏ទូលំទូលាយ(JCPOA) និងសកម្មភាពយោធារបស់ខ្លួនប្រឆាំងអ៊ីរ៉ង់ក្នុងអំឡុងពេលដំណើរការចរចា បាន ធ្វើឱ្យអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតធ្ងន់ធ្ងរ។ សកម្មភាពទាំងនេះ គឺជាមូលហេតុឬសគល់នៃស្ថានភាពលំបាក និងស្មុគស្មាញនាពេលបច្ចុប្បន្ន»។ «ភាគីពាក់ព័ន្ធ គួរតែផ្តោតសំខាន់លើសន្តិភាព និងខិតខំបញ្ឈប់ការប្រយុទ្ធ និងឈានដល់កិច្ចព្រមព្រៀងដែលបម្រើផលប្រយោជន៍របស់ភាគីពាក់ព័ន្ធទាំងអស់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
លោក Sun បាននិយាយថា ក្រោមកាលៈទេសៈបច្ចុប្បន្ន ក្រុមប្រឹក្សាសន្តិសុខគួរតែដើរតួនាទីស្ថាបនា ជាជាងការជំរុញដោយងងឹតងងល់សម្រាប់ទណ្ឌកម្ម និងដាក់សម្ពាធលើអ៊ីរ៉ង់ ហើយវាពិតជាមិនត្រូវក្លាយជាឧបករណ៍សម្រាប់ប្រទេសនីមួយៗដើម្បីជំរុញរបៀបវារៈនយោបាយផ្ទាល់ខ្លួនឡើយ។
