សហរដ្ឋអាមេរិក និយាយថា ខ្លួនបានបញ្ឈប់ ឬបានបញ្ចប់ប្រតិបត្តិការហើយ។ ចំណែកអ៊ីរ៉ង់ ពុំទាន់បានធ្វើការប្រកាសស្រដៀងគ្នានេះនៅឡើយទេ ប៉ុន្តែតាមការយល់ ភាគីទាំងពីរពុំមានបំណងចង់ធ្វើសង្គ្រាមពេញបន្ទុកម្តងទៀតនៅក្នុងតំបន់នោះទេ។
អ្នកវិភាគនិយាយថា ភាគីទាំងពីរកំពុងនិយាយអំពីការវាស់ស្ទង់ការឆ្លើយតប និងការសងសឹកក្នុងរបៀបដូចគ្នា។ ដូច្នេះមានន័យថា យើងប្រហែលជានឹងពុំមើលឃើញការបន្តការវាយប្រហារទៀតទេ លុះត្រាតែអាមេរិកគិតថា ពិបាកទប់ ទាក់ទងនឹងការសងសឹកចុងក្រោយពីភាគីអ៊ីរ៉ង់។
ប៉ុន្តែការយល់ឃើញ គឺថា ភាគីទាំងពីរប្រហែលជាមានបំណងត្រឡប់ទៅនិយាយអំពីការចរចា និងសន្តិភាពវិញ ទោះបីជាពុំមានការជឿទុកចិត្តលើភាគីអ៊ីរ៉ង់ក៏ដោយ ខណៈនិយាយថាពួកគេមិនទុកចិត្តលើគំនិតផ្តួចផ្តើមណាមួយរបស់អាមេរិកទាក់ទងនឹងសន្តិភាព កិច្ចពិភាក្សា និងការចរចា។

