អាជ្ញាធរបាននិយាយកាលពីថ្ងៃអង្គារថា នគរបាលម៉ារ៉ុកបានចាប់ខ្លួនមនុស្ស ១១ នាក់ បន្ទាប់ពីពួកគេត្រូវបានចេញចាប់ខ្លួនពីបទជួញដូរគ្រឿងញៀន និងការលាងលុយកខ្វក់ នៅប្រទេសបារាំង បែលហ្ស៊ិក និងហូឡង់។
នគរបាលម៉ារ៉ុកបានប្រាប់សារព័ត៌មាន AFP ថា ការចាប់ខ្លួនទាំងនេះ បានកើតឡើងកាលថ្ងៃចន្ទ នៅក្នុងទីក្រុង Marrakech និង Tangier។
នគរបាលបាននិយាយថា និវេទន៍ក្រហមរបស់នគរបាលព្រហ្មទណ្ឌអន្តរជាតិ ( Interpol) ត្រូវបានចេញសម្រាប់ជនសង្ស័យចំនួន ១០នាក់ ដែលអាចពាក់ព័ន្ធនឹងការធ្វើបត្យាប័នពួកគេ។
អ្នកដែលត្រូវបានចាប់ខ្លួនមានជនជាតិបារាំង-ម៉ារ៉ុកចំនួន ៦ នាក់ ជនជាតិបែលហ្ស៊ិក-ម៉ារ៉ុកចំនួន ៣ នាក់ និងជនជាតិហូឡង់-ម៉ារ៉ុកម្នាក់ ខណៈដែលជនសង្ស័យទី ១១ ជាជនជាតិបារាំង។
នគរបានបានបន្ថែមថា ពួកគេប្រឈមនឹងការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀនអន្តរជាតិ ការលាងលុយកខ្វក់ និងឆបោក៕


