មនុស្ស ១២នាក់ស្លាប់ និង ៩នាក់រងរបួស ក្នុងហេតុការណ៍បាញ់ប្រហារនៅទីក្រុង Johannesburg អាហ្វ្រិកខាងត្បូង

2026/06/10 11:56:01 pm        50

នគរបាលអាហ្វ្រិកខាងត្បូងនិយាយថា មនុស្សយ៉ាងហោច ១២នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៩នាក់ផ្សេងទៀត រងរបួស ក្នុងហេតុការណ៍បាញ់ប្រហារទ្រង់ទ្រាយធំនៅទីក្រុង Johannesburg ។

អ្នកនាំពាក្យនគរបាលនិយាយថា ក្រុមប្រដាប់អាវុធជាង ១០នាក់ ត្រូវបានដឹកតាមរថយន្ត រួចបាញ់ប្រហារតំបន់តាំងលំនៅក្រៅផ្លូវការភ្លាមៗ កាលពីវេលាម៉ោង ១១យប់ ម៉ោងក្នុងស្រុក ថ្ងៃអង្គារ ។

លោកវរសេនីយ៍ឯក Dimakatso Nevhuhulwi និយាយថា បុរស ៨នាក់ និងស្រ្តី ៣នាក់ ត្រូវបានប្រកាសថា បានស្លាប់នៅកន្លែងកើតហេតុ ។ មនុស្សម្នាក់ទៀត បានស្លាប់នៅក្នុងមន្ទីរពេទ្យ ។

ជនសង្ស័យត្រូវបានគេរាយការណ៍ថា បានចូលតំបន់តាំងលំនៅក្រៅផ្លូវការទាំង ២ច្រក រួចបាញ់ប្រហារលើអ្នកស្រុក និងមនុស្សក្នុងសហគមន៍ នៅតាមទីតាំងជាច្រើនកន្លែង មុនពេលរត់គេចខ្លួនចេញពីកន្លែងកើតហេតុ តាមរថយន្តតែមួយ ។

ដោយឡែក មូលហេតុនៃការវាយប្រហារទ្រង់ទ្រាយធំនេះ ពុំត្រូវបានដឹងភ្លាមៗនោះទេ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង ។

ក្រុមនគរបាលបាននិយាយថា បច្ចុប្បន្នពួកគេកំពុងតាមប្រម៉ាញ់ជនសង្ស័យជាង ១០នាក់ ក្រោយការវាយប្រហារនៅតំបន់តាំងលំនៅក្រៅផ្លូវការ Jumpers ។

សូមបញ្ជាក់ថា អាហ្វ្រិកខាងត្បូង ស្ថិតក្នុងចំណោមប្រទេសមានអត្រាឃាតកម្មខ្ពស់បំផុតនៅលើពិភពលោក ក្នុងនោះឃាតកម្មជាង ៦០ករណី ត្រូវបានរកឃើញជាមធ្យមជារៀងរាល់ថ្ងៃ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        9
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        50
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm