នាយករដ្ឋមន្ត្រី Anthony Albanese បាននិយាយនៅថ្ងៃពុធនេះថា អូស្ត្រាលី «មានការព្រួយបារម្ភយ៉ាងខ្លាំង» អំពីផលប៉ះពាល់មនុស្សនៃសង្គ្រាមនៅមជ្ឈិមបូព៌ា បន្ទាប់ពីសហរដ្ឋអាមេរិក បានបើកការវាយប្រហារថ្មីប្រឆាំងនឹងអ៊ីរ៉ង់។
លោក Albanese បាននិយាយនៅទីក្រុងមែលប៊នថា អូស្ត្រាលីចង់ឃើញការបន្ធូរបន្ថយជម្លោះនៅមជ្ឈិមបូព៌ា ដោយប្រកាសថា បទឈប់បាញ់ជាអចិន្ត្រៃយ៍ នឹងស្ថិតនៅក្នុងផលប្រយោជន៍របស់មនុស្សគ្រប់គ្នា។

លោកបានប្រាប់ទូរទស្សន៍អូស្ត្រាលី (ABC)ថា៖«ជាការពិតណាស់ យើងមានការព្រួយបារម្ភយ៉ាងខ្លាំងទាំងផលប៉ះពាល់មនុស្ស ដែលកើតចេញសង្គ្រាមនេះ ប៉ុន្តែក៏ផលប៉ះពាល់សេដ្ឋកិច្ចដែលកំពុងមានឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចពិភពលោក នឹងកាន់តែអាក្រក់ឡើងៗ ជាជាងប្រសើរឡើង»។
លោកនាយករដ្ឋមន្ត្រីបានថ្លែងបន្ទាប់ពីកងកម្លាំងអាមេរិក បានបើកការវាយប្រហារថ្មីប្រឆាំងនឹងអ៊ីរ៉ង់កាលពីថ្ងៃអង្គារ បន្ទាប់ពីការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រកងទ័ពអាមេរិកមួយគ្រឿង នៅជិតច្រកសមុទ្រហ័រមូស៕
