ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ

2026/06/11 12:05:57 am        152

(ភ្នំពេញ)៖ ពីគំនិតស្រាវ​ជ្រាវ​ក្នុង​ថ្នាក់​រៀន ទៅជា​ស្នាដៃ​ជាក់​ស្តែង​ដែល​អាច​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​វិស័យ​ក​សិ​កម្ម សិស្ស​ជំនាញ​អគ្គិ​សនី នៃវិទ្យាស្ថា​នជាតិ​បណ្តុះ​បណ្តា​ល​បច្ចេ​​កទេស (NTTI) បាន​បង្កើ​តប្រព័ន្ធ Solar Greenhouse ឬផ្ទះ​កញ្ចក់​ប្រើ​ថាម​ពល​ព្រះអាទិត្យ ដែល​អាច​គ្រប់​គ្រង​ការ​ស្រោច​ទឹក ដាក់​ជី និងសីតុ​ណ្ហ​ភាព​ដោយ​ស្វ័យ​ប្រវត្តិ តាម​រយៈ​បច្ចេក​វិទ្យា​ឆ្លាត​វៃ។

យុវជន ភាត វិជ្ជា សិស្សជំនាញអគ្គិសនីនៅ NTTI បាន​លើ​ក​ឡើងថា កម្ពុជាមានសក្តានុពលផ្នែកកសិកម្មខ្ពស់ ដូច្នេះ​ការរួម​បញ្ចូលប​ច្ចេក​វិទ្យា​សូឡា និង​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​កម្មក្នុងការដាំដុះ អាចជួយ​កាត់​បន្ថយ​ការ​ចំណាយ​លើ​កម្លាំងពល​កម្ម និងប​ង្កើន​ទិន្ន​ផ​លក​សិ​កម្ម។

លោកបន្ត​ថា ក្នុងផ្ទះ​កញ្ចក់ Solar Greenhouse ដែល​លោកបង្កើតឡើងមានប្រព័ន្ធកង្ហារវិលស្វ័យប្រវត្តិ ដែល​បញ្ចេ​ញ​ខ្យល់​ក្តៅ​ចេញ និងទាញ​យកខ្យល់​ត្រជាក់​ពី​ខាង​ក្រៅ​ចូល​មកវិញ ដើម្បីរក្សា​សីតុណ្ហ​ភាព​សម​ស្រប​សម្រាប់​ការ​លូតលាស់របស់ដំណាំ និង​ការ​​ពារ​ការ​​ខូច​​ខាត​​ដោយ​សារ​​កម្តៅ​ខ្ពស់។

លោក សួស សុជាតិ គ្រូបង្រៀន​ជំនាញការដំ​ឡើងប្រព័ន្ធ​បញ្ជា​ម៉ូទ័រអគ្គិសនី នៅ​សាលា NTTI បាន​ឱ្យ​ដឹង​ថា ស្នា​ដៃ Solar Greenhouse នេះ គឺជា​ឧទា​ហរ​ណ៍​ជាក់​ស្តែង​មួយ​ដែល​បង្ហាញ​ថា TVET មិនត្រឹម​តែ​ផ្តល់​ជំនា​ញ​ប៉ុ​ណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បង្កើត​នវា​នុវត្តន៍ និង​ដំណោះ​ស្រា​យថ្មីៗ សម្រា​ប់ការ​អភិ​វឌ្ឍ​សេដ្ឋកិច្ច និង​ជីវភាព​រស់​នៅរ​ប​ស់​ប្រ​ជាពលរដ្ឋផ​​ងដែរ។

លោកបញ្ជាក់ថា Solar Greenhouse អាចបញ្ជា​ពីច​ម្ងា​យ​តាម​ទូ​រ​សព្ទ​ដៃ ឬដំណើរ​ការ​ដោយ​ស្វ័យ​ប្រ​វត្តិ ដោយ​មាន​ស​មត្ថភា​ពគ្រប់​គ្រង​បន្ទុក​អគ្គិសនី កំណត់​អាទិ​ភាព​នៃ​ការ​​ប្រើ​ប្រាស់​ថាម​ពល និងផ្លាស់ប្តូរ​ប្រភព​ថាមព​លរ​វា​ង​​​សូឡា អាគុ​យ និងបណ្តាញ​អគ្គិសនី​រដ្ឋដោ​យ​ស្វ័យ​ប្រវ​ត្តិ​​។

លើសពីនេះ ប្រព័ន្ធ​បាន​បំពាក់​បច្ចេក​វិទ្យា Internet of Things (IoT) ដែល​អាច​ប្រមូល​ទិន្ន​ន័យ​អាកាស​ធាតុ​មក​វិភាគ និង​ព្យា​ករណ៍​ស្ថាន​ភាព​ជាមុន ដើម្បី​ត្រៀម​បម្រុ​ង​ថាម​ពល​ក្នុង​អាគុយ​នៅ​ពេល​អាកាស​ធាតុ​ប្រែ​ប្រួល ឬ​មា​ន​ភ្លៀ​ងធ្លាក់។ ប្រព័ន្ធក៏មានមុខងារសុវត្ថិភាព ដែល​អាច​កាត់​ផ្តាច់​ចរន្ត​ភ្លាមៗ នៅ​ពេលមា​នកា​រឆ្លងច​រន្ត ឬ​សី​តុណ្ហ​ភា​ពកើន​ឡើង​ខុ​សប្រ​ក្រ​តី។

បើ​តាម លោក សួស សុ​ជាតិ គោល​បំណង​សំខាន់​នៃ​គម្រោង​នេះ គឺ​ជំរុញ​សិស្ស​ឱ្យអភិវឌ្ឍ​សមត្ថ​ភាព​ស្រាវ​ជ្រាវ និង​នវានុវត្តន៍ ដើម្បីអាច​បង្កើត​អាជីវកម្ម​​ដោយ​ខ្លួនឯង​នាពេល​អនាគត។ ទោះបីជា​គម្រោង​នេះ​ស្ថិតក្នុង​ដំណាក់​កាល​អ​ភិវឌ្ឍន៍ដំបូងក៏ដោយ ក៏វាបានបង្ហាញ​ឱ្យឃើញពី​ស​មត្ថ​ភាពរបស់សិស្ស TVET ក្នុងការបំ​ប្លែងចំណេះ​ដឹង​ទ្រឹស្តី​ទៅ​ជាផលិត​ផល​ជា​ក់ស្តែង ដែលអាច​ឆ្លើយតប​នឹង​តម្រូវ​ការ​សង្គម និង​ទីផ្សារ​៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        162
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm