នៅថ្ងៃពុធនេះ ប្រជាពលរដ្ឋអ៊ីរ៉ង់និយាយថា ទីក្រុងតេអេរ៉ង់មិនត្រូវ “នៅអសកម្ម” នោះទេ ជាការប្រឈមនឹងការភាពតានតឹងកើនឡើងជាមួយសហរដ្ឋអាមេរិក ដែលគំរាមកំហែងដល់បទឈប់បាញ់ដ៏ផុយស្រួយ និងផែនការសន្តិភាពយូរអង្វែង ។
លោក Aref Ramezani គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងតេអេរ៉ង់និយាយថា ពេលដែលនរណាម្នាក់និយាយជាមួយអ្នកតាមវិធីពុំសមរម្យ ឬពុំធ្វើមកលើអ្នកឲ្យបានត្រឹមត្រូវ អ្នកត្រូវតែឆ្លើយតបវិញឲ្យបានសមស្រប ។ អ្នកមិនអាចឈរមើល និងនៅស្ងៀមនោះទេ អ្នកមិនអាចនៅអសកម្មបាននោះទេ ។
ចំណែកឯលោក Hossein Nejhad គឺជាពលរដ្ឋមួយរូបទៀតរស់នៅក្នុងទីក្រុងតេអេរ៉ង់ដែរនោះ និយាយថា បើសិនជាអ្នករងការវាយប្រហារ អ្នកត្រូវតែវាយប្រហារតបតពួកគេវិញ ។
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ពួកគេបានបើកការវាយប្រហារលើមូលដ្ឋានទ័ពសហរដ្ឋអាមេរិក នៅប្រទេសហ៊្សកដានី និងគោលដៅ ២១កន្លែងផ្សេងទៀតនៅតំបន់ឈូងសមុទ្រនាថ្ងៃពុធនេះ ជាការសងសឹកនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិកនៅជុំវិញច្រកសមុទ្រ Hormuz ។
ពួកគេបន្តថា មីស៊ីលរបស់ខ្លួនបានវាយប្រហារ និងបំផ្លាញគោលដៅសំខាន់ៗចំនួន ៤កន្លែងនៅមូលដ្ឋានទ័ពសហរដ្ឋអាមេរិក រួមទាំងទីតាំងរក្សាទុកយន្តហោះចម្បាំង F-35 ផងដែរ ៕

