សល់៤ថ្ងៃទៀតប្រតិភូពិភពលោក ត្រៀមជួបជុំនៅខេត្តសៀមរាប ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក(WAGGGS) លើកទី៣៩

2026/06/11 01:23:35 am        277

សមាគមកាយឫទ្ធិនារីកម្ពុជា នឹងទទួលស្វាគមន៍គណៈប្រតិភូអន្តរជាតិ ថ្នាក់ដឹកនាំកាយឫទ្ធិនារី តំណាងយុវតី អ្នកគាំទ្រ និងបណ្តាដៃគូពាក់ព័ន្ធមកពីជុំវិញពិភពលោកមកកាន់ខេត្តសៀមរាបក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក(WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ។

មហាសន្និបាតកាយឬទ្ធិនារីពិភពលោក គឺជាវេទិការកំពូលនិង ជាអង្គការសម្រេចចិត្តខ្ពស់បំផុតរបស់សមាគមកាយឬទ្ធិនារីពិភពលោក(World Association of Girl Guides and Girl Scouts- WAGGGS) ដែលរៀបចំឡើងរៀងរាល់៣ឆ្នាំម្តង។ មហាសន្និបាតនេះប្រមូលផ្តុំថ្នាក់ដឹកនាំ និង ប្រតិភូបណ្តាប្រទេសជុំវិញពិភពលោកដើម្បីរួមគ្នាពិភាក្សា ពិនិត្យ និង អនុម័តគោលការណ៍សំខាន់ៗ កំណត់ទិសដៅយុទ្ធសាស្ត្រ ព្រមទាំងពង្រឹងបណ្តាញសហប្រតិបត្តិការអន្តរជាតិ សម្រាប់អភិវឌ្ឍចលនាកាយឬទ្ធិនារី និងផ្តល់អំណោយដល់កុមារី និង យុវតី។ ក្រោមប្រធានបទ៖ “We See, We Care, We Act ឬ “យើងឃើញ យើងយកចិត្តទុកដាក់ យើងរួមគ្នាធ្វើសកម្មភាព”តំណាងឱ្យទិសដៅសំខាន់នៃព្រឹត្តិការណ៍

We see៖ យុវតីស្វែងយល់ រៀនសូត្រ និងត្រៀមខ្លួនសម្រាប់មហាសន្និបាត។

We care៖ សហគមន៍ OB-PS បង្ហាញការគាំទ្រ និងការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍកុមារី និង យុវតី។

We act៖ ប្រតិភូពិភពលោករួមគ្នាពិភាក្សា សម្រេចចិត្ត និង កំណត់ទិសដៅអនាគត ដើម្បីបង្កើតការផ្លាស់ប្តូរជាវិជ្ជមាន។

សម្រាប់កម្ពុជា នេះជាព្រឹត្តិការណ៍ មិនត្រឹមតែជាកិច្ចប្រជុំអន្តរជាតិនោះទេ ប៉ុន្តែជាឱកាសដ៏មានតម្លៃក្នុងការចែករំលែកទៅកាន់មិត្តអន្តរជាតិនូវវបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីប្រជាជនកម្ពុជា សោភណ័ភាពនៃសៀមរាប វប្បធម៌ បេតិកភណ្ឌខ្មែរ និងសមត្ថភាពរបស់កម្ពុជា ក្នុងការទទួលរៀបចំព្រឹត្តិការណ៍អន្តរជាតិប្រកបដោយសេចក្តីថ្លៃថ្នូរ សុវត្ថិភាព និង វិជ្ជាជីវៈ។ ជាពិសេសកម្មវិធី “រាត្រីកម្ពុជា” នឹងបង្ហាញសិល្បៈ ប្រពៃណី ម្ហូបអាហារ វប្បធម៌ មិត្តភាព និងបេះដូងដ៏កក់ក្តៅរបស់កម្ពុជា ។

សូមបញ្ជាក់ថា សមាគមកាយឬទ្ធិនារីពិភពលោក ឬហៅថា WAGGGS គឺជាចលនាអន្តរជាតិដ៏ធំមួយ សម្រាប់ក្មេងស្រី យុវនារី និង ស្រ្តីវ័យក្មេង ដែលមានសមាជិកជាង១១លាននាក់ នៅក្នុងប្រទេសជាង១៥០ ។ ដូច្នេះការណ៍ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ គឺជាឱកាសដ៏សំខាន់មួយដើម្បីបង្ហាញថា កម្ពុជាមានសមត្ថភាពក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិធំ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អង្គស្នងការសមាគមកាយឬទ្ធិនារីកម្ពុជា៕

អត្ថបទ៖ សូដាវណ្ណ

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        78
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        72
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        68

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm