សហភាពអឺរ៉ុបមានបំណងអនុម័ត «កញ្ចប់តូច» នៃទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី នៅថ្ងៃទី ១៥ ខែមិថុនា។ កញ្ចប់នេះនឹងរួមបញ្ចូលបុគ្គលចំនួន ៨នាក់ និងអង្គការចំនួន ៤៦ នៅក្នុងវិស័យការពារជាតិ និងថាមពល។ នេះបើយោងតាមរបាយការណ៍របស់គេហទំព័រព័ត៌មាន EUobserver។

យោងតាមគេហទំព័រនេះ កញ្ចប់វិធានការបន្ថែមនេះ នឹងត្រូវបានអនុម័ត ក្នុងអំឡុងពេលកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នៅប្រទេសលុចសំបួរ។
នាពេលថ្មីៗនេះ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប Kaja Kallas បានប្រកាសថា សប្តាហ៍ក្រោយ ក្រុមប្រឹក្សាការបរទេស នឹងសម្រេចចិត្តលើការរឹតបន្តឹងប្រឆាំងនឹង «កងនាវាស្រមោលរបស់រុស្ស៊ី ក្រុមហ៊ុនឧស្សាហកម្ម-យោធារបស់ខ្លួន អ្នករំលោភសិទ្ធិមនុស្ស និងក្រុមអ្នកជួយឧបត្ថម្ភ»៕
