ម៉ាឡេស៊ី និងជប៉ុន សន្យាជំរុញសន្តិសុខថាមពល ក្នុង​អំឡុង​ពេលមានជម្លោះ នៅមជ្ឈិមបូព៌ា

2026/06/11 02:17:37 am        15


ប្រទេស​ម៉ាឡេស៊ី និងជប៉ុន នៅ​ថ្ងៃពុធ (ទី១០ ខែមិថុនា ឆ្នាំ២០២៦) នេះ បានផ្ដល់​ការ​សន្យាដល់​គ្នា​ថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យការពារជាតិ ការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខថាមពល និងបច្ចេកវិទ្យាថ្មីៗ។

ការ​សន្យា​នេះបានកើតឡើងនៅពេលដែលនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានជួបជាមួយសមភាគីជប៉ុនរបស់លោក គឺលោកស្រី Sanae Takaichi នៅទីក្រុងតូក្យូ។ អំឡុង​ពេល​ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា លោក Anwa បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ចំពោះមិត្តភាព និងការគាំទ្រយូរអង្វែងរបស់ខ្លួន ដោយពណ៌នាអំពីការពិភាក្សា រវាងមេដឹកនាំទាំង ២ ថា ជា​ការ​ជជែក​ «ប្រកប​ដោយ​ផ្លែផ្កាខ្ពស់​»។

លោកបានបន្ថែម​ថា កិច្ចពិភាក្សានេះគ្របដណ្តប់លើសន្តិសុខការពារជាតិ និងដែនសមុទ្រ ឧស្សាហកម្មយុទ្ធសាស្ត្រ ការផ្លាស់ប្តូរថាមពល កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ការអភិវឌ្ឍធនធានមនុស្ស និងបញ្ហាក្នុងតំបន់។ ជាមួយ​គ្នា​នេះ លោក Anwar បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ម៉ាឡេស៊ី ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការដែនសមុទ្រជាមួយជប៉ុន ក្នុង​នោះ​រួមទាំងកិច្ចសហការជាបន្តបន្ទាប់ក្រោមក្របខ័ណ្ឌជំនួយសន្តិសុខផ្លូវការ (OSA) របស់ជប៉ុន និងអនុស្សរណៈ ស្តីពីសុវត្ថិភាព និងសន្តិសុខដែនសមុទ្រ។

ហើយ​បើយោងតាមសារព័ត៌មាន Kyodo News បាន​ឲ្យ​ដឹង​ថា ប្រទេសទាំង២ បានព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ លើសន្តិសុខថាមពល ក្នុង​នោះ​រួមទាំងការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) ខណៈដែលប្រទេសជប៉ុនកំពុងស្វែងរកការធ្វើពិពិធកម្មប្រភពថាមពលរបស់ខ្លួន ក្នុង​អំឡុង​ពេលមានភាពតានតឹង ទាក់ទងនឹងជម្លោះ នៅតំបន់មជ្ឈិមបូព៌ា។

ចំណែក​លោកស្រី​ Takaichi បាននិយាយថា លោកស្រី និង​លោក Anwar ក៏បានពិភាក្សាផង​ដែរ អំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់រ៉ែសំខាន់ៗ ខណៈពេលដែលធ្វើការជាមួយប្រទេស និងស្ថាប័នដែលមានគំនិតដូចគ្នា។

ភាគីទាំង២ ក៏បានចុះហត្ថលេខាផង​ដែរ លើអនុស្សរណៈយោគយល់គ្នាចំនួន ៥ ស្តីពីសន្តិសុខថាមពល សុវត្ថិភាពផ្លូវសមុទ្រ និងនិរន្តរភាពបរិស្ថានផងដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        205
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        245
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm