ប្រមុខការទូតរបស់ទីក្រុងតេអេរ៉ង់ លោក Abbas Araghchi បាននិយាយនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីទួរគី និងអារ៉ាប៊ីសាអ៊ូឌីតរបស់លោកថា អ៊ីរ៉ង់មានសិទ្ធិការពារខ្លួន បន្ទាប់ពីសហរដ្ឋអាមេរិកបានរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។
យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់ ក្នុងអំឡុងពេលសន្ទនា លោក Araghchi បានថ្កោលទោសចំពោះការឈ្លានពានរបស់យោធាអាមេរិក និងការរំលោភលើអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់សាធារណរដ្ឋឥស្លាម»។ លោកក៏បានសង្កត់ធ្ងន់លើ «សិទ្ធិដើមរបស់ទីក្រុងតេអេរ៉ង់ ក្នុងការការពារខ្លួនស្របច្បាប់»។
នាពេលថ្មីៗនេះ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានរាយការណ៍ពីការវាយប្រហារជាបន្តបន្ទាប់លើអ៊ីរ៉ង់ បន្ទាប់ពីការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Apache របស់សហរដ្ឋអាមេរិក នៅលើច្រកសមុទ្រហ័រមូស។ ជាការឆ្លើយតប កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានកំណត់គោលដៅមូលដ្ឋានទ័ពអាមេរិក នៅមជ្ឈិមបូព៌ា៕