កីឡាករ U23 កម្ពុជា ២៦​នាក់​ត្រូវ​ប្រជែង​កៅអី​ទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​វៀតណាម

2022/04/25 04:57:18 pm        226

​បាល់ទាត់៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​បង្ហាញ​បញ្ជី​ឈ្មោះ​ កីឡាករ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម ២៣​ឆ្នាំកម្ពុជាចំនួន ២៦​នាក់ដើម្បី​ធ្វើតេស្ដ​ដំណាក់កាល​ទី​២ និង​ជម្រុះ​យក​កីឡាករ ២០​នាក់​ចុងក្រោយទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ប្រទេស​វៀតណាមនា​ខែឧសភា​ខាងមុខ។​

​កីឡាករ ២៦​នាក់ដែល​បាន​ឆ្លងកាត់​ការធ្វើ​តេស្ដ​ដំណាក់កាល​ទី​១ ដែលមាន​បេក្ខភាព​សរុប ៥០​នាក់​នោះគឺមាន​សមាជិក​ក្រុម​បឹងកេត ៥​នាក់​, ព្រះខ័ន​រាជ​ស្វាយរៀង ៣​នាក់​, ភ្នំពេញ​ក្រោ​ន ៣​នាក់​, ណាហ្គា​វើ​ល​ដ៏ ៣​នាក់​, វិសាខា ៣​នាក់​, ព្រៃវែង ៤​នាក់​, អង្គ​រថា​យ​ហ្គឺ​រ ២​នាក់រួមជាមួយ​សមាជិក​ក្រុម​កងយោធពល​ខេមរភូមិន្ទ​, អគ្គិសនី​កម្ពុជា និង​គិរីវង់​សុខ​សែន​ជ័យ​ម្នាក់ៗដូចគ្នា។​ ​លោក ភា សុ​ភ័​ក្ដ្រា គ្រូ​ជំនួយ​ក្រុម​ជម្រើសជាតិ​កម្ពុជាបាន​ឲ្យ​ដឹងថា កីឡាករ​ទាំង ២៦​នាក់​នេះនឹង​ចាប់ផ្ដើម​ប្រមូលផ្ដុំ​ហ្វឹកហាត់នា​ថ្ងៃទី​២៦ ខែមេសា​ស្អែកដើម្បី​ជម្រុះ​យក​កីឡាករ ២០​នាក់​ចុងក្រោយ សម្រាប់ធ្វើ​ដំណើរ​ទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ប្រទេស​វៀតណាមនា​ខែក្រោយ។ ការបង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ចុងក្រោយ​នេះនឹងធ្វើ​ឡើង ១​ថ្ងៃមុន​ចេញដំណើរ​ទៅ​ទីក្រុង​ហាណូយដែល U23 កម្ពុជាគ្រោង​ចាក​ចេញពី​មាតុភូមិនា​ថ្ងៃទី​៣ ឬ​ថ្ងៃទី​៤ ខែឧសភា​ខាងមុខ។​

​សូមបញ្ជាក់ថា បេសកកម្ម​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាមសម្រាប់​វិញ្ញាសា​បាល់ទាត់​បុរសគឺ​ក្រុម​ជម្រើសជាតិ U23 កម្ពុជាស្ថិតក្នុង​ពូ​ល B ខណៈ​កម្មវិធី​ប្រកួត​រួមមាន​ថ្ងៃទី​០៩-​ឧសភា កម្ពុជាត្រូវ​ជួប​ក្រុម U23 ឡាវនា​វេលា​ម៉ោង ៤​ល្ងាច​, ថ្ងៃទី​១១-​ឧសភា កម្ពុជាត្រូវ​ជួប​ក្រុម U23 សិង្ហ​បុរីនា​វេលា​ម៉ោង ៤​ល្ងាច​, ថ្ងៃទី​១៤-​ឧសភា កម្ពុជាត្រូវ​ជួប​ក្រុម U23 ថៃនា​វេលា​ម៉ោង ៧​យប់ និង​ថ្ងៃទី​១៦-​ឧសភា កម្ពុជាត្រូវ​ជួប​ក្រុម U23 ម៉ាឡេស៊ីនា​វេលា​ម៉ោង ៤​ល្ងាច៕

​អត្ថបទ លី ឈុន​ឡា​, រូបភាព​ពាក់ព័ន្ធ ៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        111
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        124
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm