ប្រទេសរុស្ស៊ី នៅថ្ងៃពុធ (ទី១០ ខែមិថុនា ឆ្នាំ២០២៦) បានឲ្យដឹងថា ខ្លួននឹងឆ្លើយតបទៅនឹងកញ្ចប់ទណ្ឌកម្មចុងក្រោយរបស់សហភាពអឺរ៉ុប (EU) ដែលបានប្រកាសកាលពីមួយថ្ងៃមុននេះ ដោយមាននូវ «វិធានការដ៏មានប្រសិទ្ធភាព និងតឹងរ៉ឹង»។
អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Maria Zakharova បានប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «យើងនឹងឆ្លើយតបទៅនឹងកញ្ចប់ទណ្ឌកម្មចុងក្រោយរបស់ EU ជាមួយនឹងវិធានការដ៏មានប្រសិទ្ធភាព និងតឹងរ៉ឹង»។
លោកស្រី Zakharova បានបន្ថែមថា ប្រទេសរុស្ស៊ីថ្កោលទោសយ៉ាងខ្លាំង ចំពោះ «វិធានការបង្ខិតបង្ខំឯកតោភាគីខុសច្បាប់ណាមួយ» ហើយថា ប្រទេសកាន់តែច្រើនឡើងៗ ចែករំលែក និងគាំទ្រវិធីសាស្រ្តនេះ។
គួរបញ្ជាក់ថា ប្លុកដែលមានសមាជិក ២៧ប្រទេស បានស្នើកញ្ចប់ទណ្ឌកម្មលើកទី២១ របស់ខ្លួន ប្រឆាំងនឹងរុស្ស៊ី កាលពីថ្ងៃអង្គារ ដោយបញ្ជាក់ថា ខ្លួនកំពុងប្រឹងប្រែងធ្វើឲ្យចុះខ្សោយសមត្ថភាពរបស់ទីក្រុងមូស្គូ ក្នុងការផ្តល់ហិរញ្ញប្បទានដល់សង្គ្រាម នៅអ៊ុយក្រែន៕