រុស្ស៊ី បានបើកការស៊ើបអង្កេតហេតុការណ៍ផ្ទុះរថយន្តគ្រាប់បែកនៅតំបន់មូស្គូ ក្នុងនោះយុវជនសង្ស័យ ២នាក់ ត្រូវបានចាប់ខ្លួន ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយនៅថ្ងៃពុធនេះថា លោកប្រធានាធិបតី Vladimir Putin បាននិយាយរៀបរាប់ពីហេតុការណ៍ផ្ទុះរថយន្តមួយគ្រឿងនេះ នៅតំបន់មូស្គូ កាលពីរយៈពេល ១ថ្ងៃមុន ។
រថយន្ត BMW X3 បានកំពុងធ្វើដំណើរ បានផ្ទុះនៅទីក្រុង Balashikha ដែលមានចម្ងាយប្រហែល ២៥គ.ម ភាគខាងកើតទីក្រុងមូស្គូកាលពីថ្ងៃអង្គារ ។
យោងតាមសេចក្តីរាយការណ៍ពីកាសែត Kommersant របស់រុស្ស៊ី បានឲ្យដឹងថា អ្នកបើកបរក្នុងរថយន្ត បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បើទោះបីជាជនរងគ្រោះ ពុំត្រូវបានផ្តល់អត្តសញ្ញាណក៏ដោយ ។
គួរឲ្យដឹងថា ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមកាលពីឆ្នាំ ២០២២មក ក្រុមចារកម្មយោធាអ៊ុយក្រែន បានប្រកាសទទួលស្គាល់ការការធ្វើឃាតជាច្រើនលើកច្រើនសារ លើមន្រ្តីជាន់ខ្ពស់រុស្ស៊ី ដែលមន្រ្តីមួយចំនួន ត្រូវបានទីក្រុងគីវ អះអាងថា ជាសត្រូវរបស់អ៊ុយក្រែន ៕