សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រី​នៃ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្តបន្ទាយមានជ័យ

2026/06/11 10:52:46 am        204

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី១​១ ខែមិថុនា ឆ្នាំ២០២៦នេះ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តបន្ទាយមានជ័យ ចំនួន ១០៣៥​នាក់​ នៅសាលប្រជុំក្នុងសាលាខេត្តបន្ទាយមានជ័យ។

មាន​ប្រសាសន៍សំណេះសំណាលនាឱកាសនោះ​ សម្តេចតេជោ ហ៊ុន សែន​ កោតសរសើរ និង​ទទួល​ស្គាល់​ចំពោះ​ការដឹកនាំ​របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ក្រុម​ការ​ងារ​ចុះម​ក​ជួយនៅខេត្តបន្ទាយមានជ័យ និងកិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ក្រុម​ការងារ​ចំពោះ​កិច្ច​ដឹកនាំ​ដោយឯកឧត្តម គន់ គីម និងកសាងដោយឯកឧត្តម ខេង សាមេធ និង​ការ​ចូល​រួម​ដោយ​ក្រសួងឧស្សហកម្ម សិប្បកម្ម និងនវានុវត្តន៍លើការតភ្ជាប់បណ្តាញទឹក ក្រសួងរ៉ែ និង​ថាមពល លើការតភ្ជាប់អគ្គិសនី និងក្រសួងគ្រប់ផ្នែកពាក់ព័ន្ធ ដែល​បាន​ជួយ​ដល់​ប្រជា​ពលរដ្ឋ​ភៀស​សឹក និង​ការរៀបចំលំនៅដ្ឋានបណ្តោះអាសន្ន។

សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់អាជ្ញាធរនិងមន្ត្រីខេត្តបន្ទាយមានជ័យ ត្រូវយកចិត្តទុក​ដាក់​អោយ​បានដិតដល់ចំពោះគ្រួសារយុទ្ធជនពលី យុទ្ធជនពលី និងយុទ្ធជននៅសមរភូមិ មើល​ការ​ខុស​ត្រូវ​លើបញ្ហានេះ ខណៈអ្នកនៅខាងមុខយកទ្រូងការពារគ្រាប់ដើម្បីក្តីសុខរបស់យើង ដូច្ចេះ​យើង​ត្រូវយកចិត្តទុកដាក់លើគ្រួសាររបស់ពួកគាត់។

សម្តេចតេជោ ណែនាំដល់មន្ត្រីទាំងអស់ ខិតខំរក្សាស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់​ធ្នាប់​សង្គម​ ពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់លើការបង្ក្រាបស្កេមអនឡាញ ខណៈបច្ចុប្បន្ន​មាន​ការ​បែក​សំបុក​ធំ ត្រូវប្រយ័ត្នការបំបែកទៅជាក្រុមតូចៗតាមដានអោយដិតដល់ និងបញ្ហាក្មេងទំនើង បន្ត​អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

សម្តេចតេជោអំពាវនាវអោយខិតខំសន្សំសំចៃ លើការប្រើប្រាស់ផ្សេងៗ ហើយទាក់ទង​ការ​រួម​ចំណែក​ក្នុង​ក្រប​ខណ្ឌម៉ាក្រូសេដ្ឋកិច្ចគឺការប្រមូលចំណូលចូលរដ្ឋ សម្តេចតេជោណែនាំដល់ខេត្ត​នៅ​តាម​ព្រំដែន ខិតខំក្នុងការប្រមូលពន្ធ ក្នុងនោះមានចំណូលថ្នាក់ជាតិ និងចំណូល​ថ្នាក់​ក្រោម​ជាតិ ​រួមទាំងចំណូលមិនមែនសារពើពន្ធ។

សម្តេចតេជោ ជំរុញបន្ថែមឲ្យអនុវត្តវិធានការការពារធនធានធម្មជាតិនៅក្នុងមូលដ្ឋាន ខណៈ​ខេត្ត​បន្ទាយ​មាន​ជ័យមានធនធានធម្មជាតិនិងបេតិកភណ្ឌដែរ ដូច្ចេះត្រូវចូលរួមក្នុងការការពារ។

សម្តេច​តេជោ ណែនាំអោយយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជននិងនិវត្តជនក្នុងមូលដ្ឋាន សួរ​សុខ​ទុក្ខ​ដល់ពួកគាត់ ក្នុងនោះរួមទាំងគ្រួសារអតីតយុទ្ធពលពលី ក៏ត្រូវយក​ចិត្ត​ទុក​ដាក់​លើ​ប្រពន្ធ​កូន​របស់​ពួកគាត់។

សម្រាប់ខេត្ត​បន្ទាយមានជ័យ ទោះទីនេះមិនមានរោងចក្រសហគ្រាសច្រើន ប៉ុន្តែត្រូវយកចិត្ត​ទុក​ដាក់​លើ​ការគ្រប់គ្រង រួមទាំងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

សម្តេចតេជោ​ប្រមុខរដ្ឋស្តីទី នៅតែបន្តជំរុញអោយមន្ត្រីទាំងអស់ ខិតខំបំពេញ​ការងារ​ដោយ​ស្មោះ​ត្រង់ ​កាត់បន្ថយ និងលុបបំបាត់នូវអំពើខុសឆ្គង ដែលនាំអោយមានការថ្នាំងថ្នាក់ពីប្រជាជន។ សម្តេចតេជោបន្តថា អ្វីដែលប្រជាជនត្រូវការ គឺការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

បើ​តា​មរបាយការណ៍របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ខេត្ត​បន្ទាយ​មានជ័យ មាន៩ក្រុង-ស្រុក ៦៧ឃុំ-សង្កាត់ ៦៦៧ភូមិ និងប្រជាពលរដ្ឋចំនួន ២០៨.៧៨៥ គ្រួសារ ស្មើនឹងមនុស្សរាយ៨៧៩.៥៨៥នាក់ (ស្រី៤៣១.៦៣០នាក់)។ ខេត្ត មានព្រំប្រទល់ខាងជើងទល់នឹងខេត្តឧត្តរមានជ័យ ខាងកើតទល់នឹងខេត្តសៀមរាប ខាងត្បូង ទល់នឹងខេត្តបាត់ដំបង ខាងលិចជាប់នឹងប្រទេសថៃ ប្រវែងសរុប១៥៣គ.ម មានក្រុងស្រុកចំនួន៥៖ ក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ ស្រុកស្វាយចេក និងស្រុកថ្មពួក។ មានច្រកទ្វារព្រំដែនចំនួន៤គឺ៖ ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត ច្រកទ្វាព្រំដែនអន្តរជាតិស្ទឹងបត់ ដែលមុនពេលសង្គ្រាមច្រកទាំងពីរនេះ សម្រាប់ភ្ញៀវទេសចរណ៍ជាតិ- អន្តរជាតិចេញ-ចូល និងការដោះដូរទំនិញ និងច្រកទ្វារព្រំដែនតំបន់ចំនួន២គឺ ច្រកទ្វារព្រំដែនតំបន់ម៉ាឡៃ ស្ថិតក្នុង ស្រុកម៉ាឡៃ និងច្រកទ្វារព្រំដែនតំបន់បឹងត្រកួន ស្ថិតក្នុងស្រុកថ្មពួក ជាច្រកដែលប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន ចេញ-ចូលដោះដូរទំនិញ និងកសិផលផ្សេងៗ។ល។ បច្ចុប្បន្នច្រកទ្វារទាំងបួននេះត្រូវបានបិទទាំងស្រុង ប៉ុន្តែ រាល់ កសិផល និងផលិតផលផ្សេងៗ ត្រូវបានដឹកទៅកាន់ប្រទេសវៀតណាម និងប្រទេសជាមិត្តផ្សេងៗទៀតជំនួសវិញ។

សូមបញ្ជាក់ថា ដំណើរអញ្ជើញចុះមូលដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងខេត្តបន្ទាយមានជ័យនេះជាជំនួបលើកទី១៤ហើយ និងសរុបមកដល់ពេលនេះមាន សមាជិកក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីនៃមន្ទីរអង្គភាពនានានៅជុំវិញខេត្តចំនួន១៦ហើយ ដែលបានជួបសំណេះសំណាលជាមួយសម្តេចប្រមុខរដ្ឋស្តីទី ខណៈខេត្តជាប់គ្នាខ្លះ ត្រូវរួមបញ្ចូលគ្នា៕

 

អត្ថបទដែលទាក់ទង

តំណាងអយ្យការចោទប្រកាន់មនុស្សចំនួន៩នាក់ ករណីនាំសាច់បង្កក និងទំនិញមកពីថៃ
2026/06/17 01:11:27 pm        1
ក្រសួងរៀបចំដែនដី៖គិតត្រឹមថ្ងៃទី១៦ មិថុនានេះបានទទួលសំណើសុំអន្តរាគមន៍ពីអតិថិជនរបស់គម្រោង បុរី ម៉ន ដានី ចំនួន ១៨៨គម្រោង, ដោះស្រាយបញ្ចប់ចំនួន ១៥០គម្រោង និងកំពុងបន្តដោះស្រាយចំនួន ៣៨គម្រោង
2026/06/17 01:05:39 pm        1
រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយសម្ដេចម៉ែ យាងចូល៩១ព្រះវស្សា
2026/06/17 12:57:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តំណាងអយ្យការចោទប្រកាន់មនុស្សចំនួន៩នាក់ ករណីនាំសាច់បង្កក និងទំនិញមកពីថៃ

2026/06/17 01:11:27 pm
​ក្រសួងរៀបចំដែនដី៖គិតត្រឹមថ្ងៃទី១៦ មិថុនានេះបានទទួលសំណើសុំអន្តរាគមន៍ពីអតិថិជនរបស់គម្រោង បុរី ម៉ន ដានី ចំនួន ១៨៨គម្រោង, ដោះស្រាយបញ្ចប់ចំនួន ១៥០គម្រោង និងកំពុងបន្តដោះស្រាយចំនួន ៣៨គម្រោង
2026/06/17 01:05:39 pm
​រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយសម្ដេចម៉ែ យាងចូល៩១ព្រះវស្សា
2026/06/17 12:57:44 pm
​អាជ្ញាធរស្រុកឈូក ចុះត្រួតពិនិត្យ និងទប់ស្កាត់ការលក់ដូរទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃ
2026/06/17 12:52:22 pm
​មន្ត្រីជំនាញពាក់ព័ន្ធប្រជុំពិភាក្សាលើសេចក្តីព្រាងនីតិវិធីប្រតិបត្តិការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
2026/06/17 12:45:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/17 12:26:17 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/15 05:34:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/17 06:06:05 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/14 09:39:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am