អង្គការសហប្រជាជាតិ​៖​ ជនជាតិ​អ៊ុយ​ក្រែ​ន​ជិត​ ៥​លាន ​២​សែន​នាក់​ភៀសខ្លួន​ចេញពី​សង្គ្រាម

2022/04/25 05:46:12 pm        706

​អ៊ុយក្រែន៖ ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ចំនួន​ជនជាតិ​អ៊ុយ​ក្រែ​ន​ដែល​បាន​រត់​ចេញពី​ប្រទេស​របស់​ខ្លួន ​ចាប់​តាំង​ពី​ការ​លុកលុយ​របស់​រុស្ស៊ីកាលពី ​២​ខែ​កន្លង​ទៅ​នេះ​កំពុង​កើន​ឡើង​ដល់​ជិត ៥​លាន ​២​សែន​នាក់​។​

​ឧត្ដមស្នងការ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​របស់​អង្គការសហប្រជាជាតិ UNHCR បាន​និយាយ​ថា ​តួលេខ​សរុប​ចំនួន ៥,១៨៦,៧៤៤​នាក់ គឺ​កើន​ឡើង ២៣,០៥៨​នាក់​គិត​តាម​ទិន្នន័យ​កាលពី​ថ្ងៃ​សៅរ៍ចុង​សប្ដាហ៍​កន្លងទៅ​។ ជនជាតិ​អ៊ុយ​ក្រែ​ន​ជាង ១​,១៥១,០០០​នាក់​បាន​ចាក​ចេញពី​ប្រទេស​នេះ​អំឡុង​ខែ​មេសា​ធៀប​នឹង​ចំនួន​ជាង ៣​លាន ៤​សែន​នាក់​តែ​នៅ​ក្នុង​ខែ​មីនា​ប៉ុណ្ណោះ​។ ​ទិន្នន័យ​ចុងក្រោយ​បំផុត​មាន​ឡើង ខណៈ​ប្រជាជន​អ៊ុយ​ក្រែ​ន​ប្រារព្ធ​ពិធីបុណ្យ​អ៊ី​ស្ទ័​រ នៃ​គ្រិស្ត​សាសនិក​និកាយ​អូ​ថូ​ដុក​កាលពី​ថ្ងៃអាទិត្យ​។

លោក Filippo Grandi ប្រធាន​ឧត្ដមស្នងការ​ទទួលបន្ទុក​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម Twitter ថា សម្រាប់​ពលរដ្ឋ​អ៊ុយ​ក្រែ​ន និង​អ្នក​ទាំងឡាយ​ដែល​បាន​បង្ខំចិត្ត​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​នេះ វា​នឹង​ក្លាយ​ជា​ថ្ងៃ​ផ្សេងទៀត​ដែល​ប្រកប​ដោយ​ភាព​ភ័យ​ខ្លាច ទុក្ខ​ព្រួយ ការបាត់បង់ និង​ការ​ព្រាត់ប្រាសចេញពី​មនុស្ស​ជាទី​ស្រឡាញ់ ខណៈ​ដែល​សង្គ្រាម​នៅតែ​បន្ត​ដោយ​គ្មាន​ក្ដី​អាណិតអាសូរ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        816
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        449
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        219

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm