ក្រុមអារ៉ាប់នៅអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ បានព្រមានអំពីភាពតានតឹងក្នុងតំបន់ដែលកំពុងកើនឡើង និងថ្កោលទោសចំពោះការវាយប្រហាររបស់អ៊ីរ៉ង់ប្រឆាំងនឹងរដ្ឋអារ៉ាប់ឈូងសមុទ្រ និងហ្ស៊កដានី។

ក្រុមនេះក៏បានរិះគន់យ៉ាងខ្លាំងចំពោះអ៊ីស្រាអែលជុំវិញសកម្មភាពយោធារបស់ខ្លួននៅតំបន់ហ្កាហ្សា លីបង់ និងស៊ីរី ហើយបានអំពាវនាវឲ្យមានការជំរុញការទូតឡើងវិញ នៅទូទាំងមជ្ឈិមបូព៌ា។

ថ្លែងក្នុងនាមក្រុមនេះ ឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអ៊ូឌីតប្រចាំអង្គការសហប្រជាជាតិ លោក Abdulaziz Alwasil បាននិយាយថា តំបន់នេះ កំពុងប្រឈមនឹងការកើនឡើងភាពតានតឹងដ៏គ្រោះថ្នាក់ និងសកម្មភាពអរិភាព ដែលគំរាមកំហែងដល់សន្តិសុខអន្តរជាតិ និងតំបន់ ហើយគូសបញ្ជាក់ពីតម្រូវការសម្រាប់ការសម្របសម្រួល និងវិធានការការទូត។
លោកបាននិយាយថា ការវាយប្រហាររបស់អ៊ីរ៉ង់ថ្មីៗនេះ ដែលបានកំណត់គោលដៅលើរដ្ឋអារ៉ាប់ឈូង សមុទ្រជាច្រើន និងហ្ស៊កដានី គឺជាការរំលោភបំពានច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍នៃភាពជាអ្នកជិតខាងល្អ៕