គ្រូ U19 កម្ពុជា រំពឹងកូនក្រុមលេងដោយវិន័យ និងការប្ដេជ្ញាខ្ពស់ ក្នុងជំនួបវគ្គ ១/២ ពាន U19 អាស៊ាន ជាមួយថៃ រសៀលនេះ

2026/06/11 02:12:32 pm        281

ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា នឹងត្រូវប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាមួយក្រុមជម្រើសជាតិ U19 ថៃ នាវេលាម៉ោង ៤រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅកីឡដ្ឋាន Utama Sumatera Utara ប្រទេសឥណ្ឌូនេស៊ី ក្នុងយុទ្ធនាការប្រកួតជើងឯកអាស៊ីអាគ្នេយ៍យុវជនអាយុក្រោម ១៩ឆ្នាំ (ASEAN U-19 Boys' Championship) ឆ្នាំ២០២៦។

ជាមួយជំនួបដ៏កក្រើក ដែលកំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ ទាំងនៅកម្ពុជា និងក្នុងតំបន់នេះ លោក Yasuhiro Yoshida គ្រូបង្វឹកក្រុមជម្រើសជាតិ U19 កម្ពុជា សង្ឃឹមថា កូនក្រុមរបស់ខ្លួន នឹងលេងដោយវិន័យ និងការប្ដេជ្ញាចិត្តខ្ពស់បំផុត។ នេះបើតាមការលើកឡើងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួត កាលពីថ្ងៃពុធកន្លងទៅ។

គ្រូបង្វឹកជនជាតិជប៉ុនដដែល បានបញ្ជាក់ថា សម្រាប់ការប្រកួតដ៏សំខាន់នេះ លោកនឹងបន្ដលើកទឹកចិត្តដល់កីឡាករឲ្យខិតខំប្រឹងប្រែង ហើយកែប្រែកន្លែងដែលខ្វះខាត និងបន្ដលើកទឹកចិត្តឲ្យរក្សាចំណុចល្អដែលក្រុមមានកន្លងមក ។ លោកបន្ដទៀតថា អ្វីដែលលោកចង់ឃើញពីកីលាករនោះ គឺមានវិន័យល្អ មានការប្ដេជ្ញាចិត្តខ្ពស់ និងខំប្រឹងប្រែងឲ្យខ្លួនអភិវឌ្ឍន៍បន្ថែមទៀត ទៅថ្ងៃខាងមុខ។

សម្រាប់ការប្រកួតនារសៀលនេះដែរ ជាការពិតក្រោយក្រុមគោព្រៃជំទង់កម្ពុជា វាយបកស្មើក្រុមខ្លាំងអូស្ដ្រាលី ដើម្បីឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូង បានធ្វើឲ្យសហគមន៍បាល់ទាត់អន្ដរជាតិ ពិសេសក្នុងតំបន់ មានការភ្ញាក់ផ្អើលជាខ្លាំង ហើយចំពោះមុខ ការជួបប្រកួតជាមួយក្រុមថៃ គឺជារឿងថ្មី ដែលពួកគេត្រូវតាមដាន ដ្បិតវាមានអត្តន័យលើសពីការប្រកួតកីឡាធម្មតា តែបានឆ្លុះបញ្ចាំងពីឥទ្ធិពលជាច្រើន ពិសេសសម្រាប់កម្ពុជា ក្នុងការលើកមុខមាត់កិត្តិយសជាតិ ក្រោយបញ្ចប់ការរង់អស់រយៈពេល ២៤ឆ្នាំ ដើម្បីឡើងមកកាន់វគ្គ ៤ក្រុមចុងក្រោយជាលើកដំបូង។

ក្រឡេកទៅចាប់អារម្មណ៍ប្រវត្តិជួបគ្នា រវាងក្រុមទាំងពីរ ក្នុងពាននេះវិញ កម្ពុជា និងថៃ ធ្លាប់ជួបគ្នា ៧លើករួចមកហើយ ខណៈជួបគ្នាចុងក្រោយ ក្រុមជម្រើសជាតិ U19 កម្ពុជា បានផ្ដល់ការខកចិត្តជាខ្លាំង ដល់ក្រុមជម្រើសជាតិ U19 ថៃ ដោយការយកឈ្នះ ៤-៣ កាលពីឆ្នាំ២០១៩ ។ គេជឿថា ជ័យជម្នះនេះ នឹងក្លាយជាកម្លាំងចិត្តមួយសម្រាប់ក្រុមគោព្រៃជំទង់កម្ពុជា ហើយក៏ជាក្ដីសង្ឃឹមមួយ សម្រាប់អ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជា ជុំវិញជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនារសៀលនេះផងដែរ។

សម្រាប់ជំនួបរវាងក្រុមជម្រើសជាតិ U19 កម្ពុជា និងថៃ នារសៀលនេះ នឹងមានផ្សាយបន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ហើយក្រោយចប់ការប្រកួតនេះ នឹងមានជំនួបវគ្គ ១/២ ផ្ដាច់ព្រ័ត្រ មួយប្រកួតទៀត រវាងក្រុមជម្រើសជាតិ U19 ឥណ្ឌូនេស៊ី និង U19 អូស្ដ្រាលី ដែលនឹងចាប់ផ្ដើមការប្រកួតនាវេលាម៉ៅង ៨៖១៥នាទីយប់ ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ ASEAN U-19 Boys' Championship ឆ្នាំ២០២៦៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

បាល់ទាត់ពិភពលោក ២០២៦៖ ម៉ិកស៊ិក និងអាហ្វ្រិកខាងត្បូងត្រៀមរួចរាល់ក្នុងការជួបគ្នាប្រកួតបើកឆាកម្តងទៀត
2026/06/11 03:18:15 pm        2
បាល់ទាត់ពិភពលោក ២០២៦៖ អាជ្ញាកណ្ដាលបន្តហ្វឹកហាត់នៅសហរដ្ឋអាមេរិក ខណៈអាជ្ញាកណ្ដាលសូម៉ាលីត្រូវបដិសេធការចូលប្រទេស
2026/06/11 03:03:27 pm        1
កម្ពុជានឹងរៀបចំទិវាអូឡាំពិក និងវេទិកាអត្តពលិកជាតិជាថ្មី នាចុងខែនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ
2026/06/11 02:54:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងត្បូងពិន័យក្រុម​ហ៊ុន​ Coupang  ៤០៩លានដុល្លារ ដោយសារ​ការរំលោភច្បាប់ទិន្នន័យរបស់ប្រទេស

2026/06/11 04:29:52 pm
​ប្រទេសចំនួន ២២ ដាស់​តឿន​អ៊ីរ៉ង់ឲ្យ​បញ្ឈប់សកម្មភាព​ឧក្រិដ្ឋ​ លើដែន​ដី​របស់​ពួក​គេ​
2026/06/11 04:23:11 pm
​រយៈពេល៥ខែឆ្នាំនេះ កម្ពុជានាំចេញទៅអាមេរិកមានទឹកប្រាក់ជាង ៥,៧ ពាន់លានដុល្លារ កើនជាង ៣១%
2026/06/11 04:18:40 pm
​លោក Hegseth៖ អាមេរិកនឹងទម្លាក់គ្រាប់បែកលើ «ទីតាំងសំខាន់ៗ» នៅអ៊ីរ៉ង់ នា​ថ្ងៃទី១០ ខែមិថុនា
2026/06/11 04:16:59 pm
​កោះ​តៃវ៉ាន់ប្រាប់​ថា អធិបតេយ្យភាពរបស់ខ្លួនមិនអាច «រំលោភ» បាន​ឡើយ​ ខណៈចិនបញ្ចប់ការល្បាត
2026/06/11 04:14:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/09 03:36:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/10 11:45:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/11 04:31:40 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am