ដោយដកស្រង់ប្រភព សារព័ត៌មាន Politico បានរាយការណ៍ថា ឯកអគ្គរដ្ឋទូតមកពីរដ្ឋជាសមាជិកចំនួន ៣២ របស់អង្គការណាតូ បានពិភាក្សាអំពីផែនការ ដើម្បីពន្លឿនការទិញយានដ្រូនដើម្បីពង្រឹងសន្តិសុខនៅក្នុង «រដ្ឋជួរមុខ» មានន័យថា ប្រទេសដែលមានព្រំប្រទល់ជាប់នឹងប្រទេសបេឡារុស និងរុស្ស៊ី។
លទ្ធផលនៃការពិភាក្សានោះ នៅតែមិនច្បាស់លាស់។

សារព័ត៌មាននេះ បាននិយាយថា៖«នៅក្នុងកិច្ចប្រជុំបិទទ្វាររបស់ឯកអគ្គរដ្ឋទូតចំនួន ៣២ រូបរបស់អង្គការណាតូ ប្រទេសនានាបានជជែកវែកញែកថាតើសម្ព័ន្ធយោធានេះ គួរទិញយានដ្រូនបន្ថែមទៀតជាបន្ទាន់ជាផ្នែកមួយនៃបេសកកម្មរក្សាសណ្តាប់ធ្នាប់ផ្លូវអាកាសលើរដ្ឋជាសមាជិកជួរមុខឬអត់»។ យោងតាម Politico ប្រទេសរូម៉ានីបានអំពាវនាវឲ្យមានវត្តមានយោធារបស់អង្គការណាតូឲ្យកាន់តែរឹងមាំនៅលើទឹកដីរបស់ ខ្លួន។
សារព័ត៌មាននេះ ក៏បានសំដៅទៅលើឧប្បត្តិហេតុដ្រូននៅក្នុងរដ្ឋបាល់ទិក ដោយមិនបាននិយាយថា យានដ្រូនដែលពាក់ព័ន្ធ គឺជារបស់អ៊ុយក្រែននោះទេ។

ប្រភពរបស់Politico មិនបានបង្ហាញថាពេលណាដែលការទិញបែបនេះ អាចកើតឡើង ឬពីអ្នកណាដែលសម្ព័ន្ធយោធានេះនឹងទិញយានដ្រូននោះទេ៕