បាល់ទាត់ពិភពលោក ២០២៦៖ អ្នកគាំទ្រអាហ្សង់ទីនដែលត្រូវបដិសេធទិដ្ឋាការអាមេរិក ទទួលបានទូរទស្សន៍ឥតគិតថ្លៃ

2026/06/11 02:17:32 pm        92

ខណៈការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026 ជិតចាប់ផ្តើម អ្នកគាំទ្របាល់ទាត់ជាច្រើននៅប្រទេសអាហ្សង់ទីន ដែលមិនអាចធ្វើដំណើរទៅទស្សនាការប្រកួតនៅសហរដ្ឋអាមេរិក ដោយសារត្រូវបានបដិសេធទិដ្ឋាការ បានទទួលអំណោយពិសេសជាទូរទស្សន៍ឥតគិតថ្លៃពីក្រុមហ៊ុនអេឡិចត្រូនិកមួយ។

យុទ្ធនាការនេះមានឈ្មោះថា “TeleVISAdos” ដែលជាការលេងពាក្យរវាង “Television” និង “Visa” ដោយត្រូវបានបង្កើតឡើងសម្រាប់អ្នកគាំទ្រដែលមានបំណងធ្វើដំណើរទៅសហរដ្ឋអាមេរិកដើម្បីគាំទ្រក្រុមជម្រើសជាតិអាហ្សង់ទីន ប៉ុន្តែមិនទទួលបានទិដ្ឋាការចូលប្រទេស។

ក្រុមហ៊ុនបានប្រកាសថា មនុស្ស ១០០ នាក់ដំបូងដែលអាចបង្ហាញឯកសារបញ្ជាក់ថាត្រូវបានបដិសេធទិដ្ឋាការអាមេរិក នឹងទទួលបានទូរទស្សន៍មួយគ្រឿង ដើម្បីទស្សនាការប្រកួតពីផ្ទះ។

លោក Tomas Vageler អ្នកលេងវីដេអូហ្គេមអាជីពវ័យ ២៤ ឆ្នាំ បានឱ្យដឹងថា លោកបានដាក់ពាក្យសុំទិដ្ឋាការ ព្រោះជឿថា World Cup 2026 អាចជាការប្រកួតបាល់ទាត់ពិភពលោកលើកចុងក្រោយរបស់ Lionel Messi។

ចំណែកអ្នកគាំទ្រនារីម្នាក់ឈ្មោះថា Josefina Jaureguiberri បាននិយាយថា៖ ខ្ញុំបានរៀបចំគម្រោងធ្វើដំណើររួចរាល់ហើយ។ ខ្ញុំពិតជាចង់ទៅទស្សនា World Cup ជាពិសេសនៅទីក្រុង Miami ហើយខ្ញុំក៏មានសាច់ញាតិរស់នៅទីនោះផងដែរ។ និយាយតាមត្រង់ទៅ ក្តីសុបិនរបស់ខ្ញុំត្រូវបានបំផ្លាញនៅពេលដែលពាក្យសុំទិដ្ឋាការរបស់ខ្ញុំត្រូវបានបដិសេធ ហើយខ្ញុំមានអារម្មណ៍ថាអ្វីៗគ្រប់យ៉ាងកំពុងដើរខុសទិសដៅទាំងអស់។ ប៉ុន្តែរហូតដល់ថ្ងៃពុធ នៅពេលក្រុមហ៊ុន Noblex បានប្រកាសអំពីកម្មវិធីនេះ ហើយខ្ញុំបានដឹងថាខ្ញុំនៅតែមានឱកាសឈ្នះទូរទស្សន៍មួយគ្រឿង។ វាធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ការខិតខំរបស់ខ្ញុំមិនបានបាត់បង់ដោយឥតប្រយោជន៍ទាំងស្រុងនោះទេ។

លោក Sebastian Garcia Aleman អ្នកគ្រប់គ្រងផ្នែកទីផ្សាររបស់ក្រុមហ៊ុន បានបញ្ជាក់ថា គោលបំណងនៃយុទ្ធនាការនេះ គឺដើម្បីផ្តល់ភាពសប្បាយរីករាយ និងការលើកទឹកចិត្តដល់អ្នកគាំទ្រដែលបានខកខានឱកាសធ្វើដំណើរទៅគាំទ្រក្រុមជាទីស្រឡាញ់នៅក្រៅប្រទេស។

សូមបញ្ជាក់ថា អាហ្សង់ទីនស្ថិតក្នុងពូល J នៅ World Cup 2026 នេះដោយក្រុមការពារតំណែងជើងឯកមួយនេះនឹងចាប់ផ្តើមប្រកួតដំបូងរបស់ខ្លួនទល់នឹងអាល់ហ្សេរីនៅព្រឹកថ្ងៃទី ១៧ មុនបន្តជួបអូទ្រីស និងហ្សកដានី៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

បាល់ទាត់ពិភពលោក ២០២៦៖ ម៉ិកស៊ិក និងអាហ្វ្រិកខាងត្បូងត្រៀមរួចរាល់ក្នុងការជួបគ្នាប្រកួតបើកឆាកម្តងទៀត
2026/06/11 03:18:15 pm        2
បាល់ទាត់ពិភពលោក ២០២៦៖ អាជ្ញាកណ្ដាលបន្តហ្វឹកហាត់នៅសហរដ្ឋអាមេរិក ខណៈអាជ្ញាកណ្ដាលសូម៉ាលីត្រូវបដិសេធការចូលប្រទេស
2026/06/11 03:03:27 pm        1
កម្ពុជានឹងរៀបចំទិវាអូឡាំពិក និងវេទិកាអត្តពលិកជាតិជាថ្មី នាចុងខែនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ
2026/06/11 02:54:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងត្បូងពិន័យក្រុម​ហ៊ុន​ Coupang  ៤០៩លានដុល្លារ ដោយសារ​ការរំលោភច្បាប់ទិន្នន័យរបស់ប្រទេស

2026/06/11 04:29:52 pm
​ប្រទេសចំនួន ២២ ដាស់​តឿន​អ៊ីរ៉ង់ឲ្យ​បញ្ឈប់សកម្មភាព​ឧក្រិដ្ឋ​ លើដែន​ដី​របស់​ពួក​គេ​
2026/06/11 04:23:11 pm
​រយៈពេល៥ខែឆ្នាំនេះ កម្ពុជានាំចេញទៅអាមេរិកមានទឹកប្រាក់ជាង ៥,៧ ពាន់លានដុល្លារ កើនជាង ៣១%
2026/06/11 04:18:40 pm
​លោក Hegseth៖ អាមេរិកនឹងទម្លាក់គ្រាប់បែកលើ «ទីតាំងសំខាន់ៗ» នៅអ៊ីរ៉ង់ នា​ថ្ងៃទី១០ ខែមិថុនា
2026/06/11 04:16:59 pm
​កោះ​តៃវ៉ាន់ប្រាប់​ថា អធិបតេយ្យភាពរបស់ខ្លួនមិនអាច «រំលោភ» បាន​ឡើយ​ ខណៈចិនបញ្ចប់ការល្បាត
2026/06/11 04:14:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/09 03:36:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/10 11:45:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/11 04:31:40 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am