ភ្នំពេញក្រោន ទទួលបានកៅអីវគ្គចែកពូលពានលំដាប់ទី២ ទ្វីបអាស៊ី ដោយស្វ័យប្រវត្តិ

2026/06/11 02:36:40 pm        158

ក្លិបបាល់ទាត់ភ្នំពេញក្រោន បានទទួលសិទ្ធលេងនៅវគ្គចែកពូល នៃការប្រកួតជើងឯកក្លិបបាល់ទាត់លំដាប់ទី២ ទ្វីបអាស៊ី AFC Champions League Two 2026/27 ដោយមិនចាំបាច់លេងវគ្គជម្រុះ(Play-Off) ឡើយ ដែលនាំឲ្យកម្ពុជា មាន ២ក្លិបត្រូវលេងវគ្គចែកពូល ដោយស្វ័យប្រវត្តិ បន្ទាប់ពីក្លិបព្រះខ័នរាជស្វាយរៀង ដែលជាជើងឯកលីគកំពូលកម្ពុជា។

យោងតាមការសម្រេចចុងក្រោយរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) ក្រោយពិនិត្យឃើញក្លិបតំណាងកម្ពុជា មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្របតាមបទបញ្ញាត្តិការប្រកួតពាក់ព័ន្ធ ភ្នំពេញក្រោន ក៏ត្រូវបានសម្រេចផ្ដល់សិទ្ធឲ្យលេងវគ្គចែកពូលដោយផ្ទាល់ មិនចាំបាច់លេងវគ្គ Play-Off ដូចអ្វីដែល AFC ធ្លាប់បានជូនដំណឹងមកកាន់កម្ពុជា កាលពីចុងខែមេសា ឆ្នាំ២០២៦ ឡើយ។

ជាការពិតបន្ទាប់ពីកម្ពុជា ទទួលបានសិទ្ធឡើងលេងពានលំដាប់ទី២ ទ្វីបអាស៊ី កាលពីចុងខែមេសា សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី បានជូនដំណឹង អំពីការកំណត់កូតាក្លិបតំណាងកម្ពុជាចំនួន ២ នឹងត្រូវចូលរួមប្រកួតពាននេះ ដោយ ១ក្លិបត្រូវលែងវគ្គចែកពូល (Group Stage) ដែលបានទៅក្រុមជើងឯកលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង និង ១ក្លិបទៀត ត្រូវលេងវគ្គ Play-Off បានទៅក្លិបភ្នំពេញក្រោន ក្នុងនាមក្រុមជើងឯករងលីគកំពូលកម្ពុជា។

ប៉ុន្ដែយោងតាមការប្រកាសរបស់ AFC ក្នុងសប្ដាហ៍នេះ ភ្នំពេញក្រោន ក៏ត្រូវលេងវគ្គចែកពូល ដូចព្រះខ័នរាជស្វាយរៀង ដែរ។ ការទទួលបានកៅអីដោយស្វ័យប្រវត្តិនេះ គឺជាដំណើរវិវត្តថ្មីមួយទៀត សម្រាប់វិស័យបាល់ទាត់កម្ពុជា ហើយក៏ជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មី ដែលក្លិបបាល់ទាត់អាជីពរបស់កម្ពុជាទាំងពីរ មានឱកាសបង្ហាញខ្លួនផ្ទាល់ក្នុងពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ី ដោយមិនបាច់ហត់នឿយឆ្លងកាត់វគ្គជម្រុះ។

សម្រាប់ការចាប់ឆ្នោតបែងចែកពូលប្រកួតពានរង្វាន់ AFC Champions League Two 2026/27 គ្រោងនឹងធ្វើឡើងនាខែសីហាខាងមុខ មុនចាប់ផ្ដើមការប្រកួតវគ្គចែកពូល ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ រហូតដល់វគ្គផ្ដាច់ព្រ័ត្រ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៧ ខាងមុខ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

បាល់ទាត់ពិភពលោក ២០២៦៖ ម៉ិកស៊ិក និងអាហ្វ្រិកខាងត្បូងត្រៀមរួចរាល់ក្នុងការជួបគ្នាប្រកួតបើកឆាកម្តងទៀត
2026/06/11 03:18:15 pm        2
បាល់ទាត់ពិភពលោក ២០២៦៖ អាជ្ញាកណ្ដាលបន្តហ្វឹកហាត់នៅសហរដ្ឋអាមេរិក ខណៈអាជ្ញាកណ្ដាលសូម៉ាលីត្រូវបដិសេធការចូលប្រទេស
2026/06/11 03:03:27 pm        1
កម្ពុជានឹងរៀបចំទិវាអូឡាំពិក និងវេទិកាអត្តពលិកជាតិជាថ្មី នាចុងខែនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ
2026/06/11 02:54:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងត្បូងពិន័យក្រុម​ហ៊ុន​ Coupang  ៤០៩លានដុល្លារ ដោយសារ​ការរំលោភច្បាប់ទិន្នន័យរបស់ប្រទេស

2026/06/11 04:29:52 pm
​ប្រទេសចំនួន ២២ ដាស់​តឿន​អ៊ីរ៉ង់ឲ្យ​បញ្ឈប់សកម្មភាព​ឧក្រិដ្ឋ​ លើដែន​ដី​របស់​ពួក​គេ​
2026/06/11 04:23:11 pm
​រយៈពេល៥ខែឆ្នាំនេះ កម្ពុជានាំចេញទៅអាមេរិកមានទឹកប្រាក់ជាង ៥,៧ ពាន់លានដុល្លារ កើនជាង ៣១%
2026/06/11 04:18:40 pm
​លោក Hegseth៖ អាមេរិកនឹងទម្លាក់គ្រាប់បែកលើ «ទីតាំងសំខាន់ៗ» នៅអ៊ីរ៉ង់ នា​ថ្ងៃទី១០ ខែមិថុនា
2026/06/11 04:16:59 pm
​កោះ​តៃវ៉ាន់ប្រាប់​ថា អធិបតេយ្យភាពរបស់ខ្លួនមិនអាច «រំលោភ» បាន​ឡើយ​ ខណៈចិនបញ្ចប់ការល្បាត
2026/06/11 04:14:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/09 03:36:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/10 11:45:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/11 04:31:40 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am