អគ្គនាយកគយ និងសម្ព័ន្ធ FASMEC បើកវេទិកាជំរុញផលិតកម្មក្នុងស្រុក និងសមត្ថភាពប្រកួតប្រជែង

2026/06/11 02:44:20 pm        108

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ហៅកាត់ ហ្វាសមិច (FASMEC) បានសហការគ្នារៀបចំវេទិកាគយ និងសម្ព័ន្ធ FASMEC លើកទី១ ក្រោមប្រធានបទ “ការគាំពារសហគ្រាសធុនតូចនិងមធ្យម ដើម្បីជំរុញផលិតកម្មក្នុងស្រុក និងសមត្ថភាពប្រកួតប្រជែង” ដែលប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

នៅក្នុងវេទិកានាព្រឹកថ្ងៃទី១១ ខែមិថុនានេះ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា បានលើកឡើងឱ្យដឹងថា នេះជាព្រឹត្តការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀតនៃកិច្ចសហការ រវាងគយ និង ហ្វាសមិច ក្នុងគោលបំណងបង្កើតការយល់ដឹងអំពីនីតិវិធីគយ ការលើកទឹកចិត្តផ្នែកពន្ធដារ និងការសម្របសម្រួលពាណិជ្ជកម្មនានា ដូចដឹងហើយថា សហគ្រាសធុនតូចនិងមធ្យមគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិដែលមានតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច ការបង្កើតការងារ បង្កើតប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ជំរុញផលិតផលក្នុងស្រុក ការបង្កើតតម្លៃបន្ថែម និងការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែង ខណៈដែលសហគ្រាសធុនតូចនិងមធ្យម នៅតែប្រឈមនឹងបញ្ហាឧបសគ្គមួយចំនួន ដូចជាកង្វះខាតព័ត៍មានជុំវិញនិងការចុះបញ្ជីនិងកាតព្វកិច្ចសារពើពន្ធ កង្វះបច្ចេកវិទ្យានិងនវានុវត្តន៍ ព្រមទាំងតម្រូវការបច្ចេកទេស ដើម្បីលើកកម្ពស់ស្តង់ដារផលិតផលខ្មែរជាដើម។

នៅក្នុងពិធីបើកវេទិកានាឱកាសនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការផ្តួចផ្តើមសហការរៀបចំកម្មវីធីនេះឡើង ដែលបានបង្ហាញជ្រាបច្បាស់ពីការបន្តប្តេជ្ញាចិត្តរវាងវិស័យរដ្ឋ និងឯកជន ក្នុងការបង្កើតវេទិកា ការសន្ទនាដ៏រស់រវើក ការផ្លាស់ប្តូរមតិយោបល់និងទស្សនៈ ព្រមទាំងការស្វែងរកដំណោះស្រាយរួមគ្នាសំដៅអភិវឌ្ឍជំរុញ និងលើកកម្ពស់សហគ្រាសធុនតូចនិងមធ្យមកម្ពុជា ដែលជាប្រភពដ៏សំខាន់មួយនៃការបង្កើតការងារនិងមុខរបរ និងជាកម្លាំងចលករដ៏ចម្បងនៃកំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បន្តទៀតថា ច្បាស់ណាស់ថា វេទិកាដ៏ពិសេសនេះមិនត្រឹមតែជាឱកាសដ៏ប្រសើរសម្រាប់ផ្សព្វផ្សាយព័ត៍មាន និងចំណេះដឹងអំពីបទប្បញ្ញត្តិ និងនីតិវិធីគយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយន្តការដ៏មានសារៈសំខាន់មួយសម្រាប់ការកសាងភាពជាដៃគូ រវាងស្ថាប័ន​រដ្ឋ និងវិស័យឯកជន ការលើកកម្ពស់ការយល់ដឹងអំពីការវិនិយោគ និងការធ្វើពាណិជ្ជកម្ម និងការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ក្រុមហ៊ុន សហគ្រាសគ្រប់ប្រភេទ ជាពិសេសសហគ្រាសធុនតូចនិងមធ្យម។

សូមជំរាបជូនទៀតថា ក្នុងវេទិកានេះ ក៏មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការក្នុងការគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម រវាង ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ដែលត្រូវបានសង្ឃឹមទុកថា នឹងក្លាយជាក្របខ័ណ្ឌ សហប្រតិបត្តិការដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងអំពីនីតិវិធីគយ ការកសាងសមត្ថភាព និងការទាញយកអត្ថប្រយោជន៍ពីវិធានការលើកទឹកចិត្ត និងកិច្ចសម្រួលនានារបស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាកែលម្អរបរិយាកាសធុរកិច្ច កិច្ចសម្រួលពាណិជ្ជកម្ម និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូចនិងមធ្យមកម្ពុជាឱ្យកាន់តែរឹងមាំ៕ អត្ថបទ៖ ឈិត បូរ៉ាវី



អត្ថបទដែលទាក់ទង

រយៈពេល៥ខែឆ្នាំនេះ កម្ពុជានាំចេញទៅអាមេរិកមានទឹកប្រាក់ជាង ៥,៧ ពាន់លានដុល្លារ កើនជាង ៣១%
2026/06/11 04:18:40 pm        1
អគ្គនាយកគយ និងសម្ព័ន្ធ FASMEC បើកវេទិកាជំរុញផលិតកម្មក្នុងស្រុក និងសមត្ថភាពប្រកួតប្រជែង
2026/06/11 02:44:20 pm        1
រយៈពេល៥ខែឆ្នាំនេះ កម្ពុជានាំចេញទៅអាមេរិកមានទឹកប្រាក់ជាង ៥,៧ ពាន់លានដុល្លារ កើនជាង ៣១%
2026/06/11 02:28:00 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងត្បូងពិន័យក្រុម​ហ៊ុន​ Coupang  ៤០៩លានដុល្លារ ដោយសារ​ការរំលោភច្បាប់ទិន្នន័យរបស់ប្រទេស

2026/06/11 04:29:52 pm
​ប្រទេសចំនួន ២២ ដាស់​តឿន​អ៊ីរ៉ង់ឲ្យ​បញ្ឈប់សកម្មភាព​ឧក្រិដ្ឋ​ លើដែន​ដី​របស់​ពួក​គេ​
2026/06/11 04:23:11 pm
​រយៈពេល៥ខែឆ្នាំនេះ កម្ពុជានាំចេញទៅអាមេរិកមានទឹកប្រាក់ជាង ៥,៧ ពាន់លានដុល្លារ កើនជាង ៣១%
2026/06/11 04:18:40 pm
​លោក Hegseth៖ អាមេរិកនឹងទម្លាក់គ្រាប់បែកលើ «ទីតាំងសំខាន់ៗ» នៅអ៊ីរ៉ង់ នា​ថ្ងៃទី១០ ខែមិថុនា
2026/06/11 04:16:59 pm
​កោះ​តៃវ៉ាន់ប្រាប់​ថា អធិបតេយ្យភាពរបស់ខ្លួនមិនអាច «រំលោភ» បាន​ឡើយ​ ខណៈចិនបញ្ចប់ការល្បាត
2026/06/11 04:14:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/09 03:36:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/10 11:45:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/11 04:31:40 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am