ប្រធានាធិបតីអ៊ីរ៉ង់៖ ការគំរាមកំហែងរបស់អាមេរិកកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធនៃទីក្រុងតេអេរ៉ង់បង្ហាញពីក្តីអស់សង្ឃឹម

2026/06/11 03:24:19 pm        99

ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយកាលពីថ្ងៃពុធថា ការគំរាមកំហែងរបស់សហរដ្ឋអាមេរិកក្នុងការកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ីរ៉ង់ គឺជាសញ្ញានៃភាពអស់សង្ឃឹមរបស់ខ្លួន ក្នុងប្រឆាំងនឹងឆន្ទៈរបស់ប្រទេសនេះ។

លោកបានធ្វើការអត្ថាធិប្បាយនេះ នៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយឆ្លើយតបទៅនឹងការគំរាមកំហែងដែលបានថ្លែងឡើងថ្មីៗនេះ ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបាននិយាយថា លោកអាចនឹងបញ្ជាឲ្យមានការវាយប្រហារថ្មីលើរោងចក្រថាមពល និងស្ពានរបស់អ៊ីរ៉ង់ ជុំវិញការពន្យារពេលរបស់ទីក្រុងតេអេរ៉ង់ ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន។

លោក Pezeshkian បាននិយាយថា៖«ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ គឺជាសរសៃឈាមជីវិតរបស់ប្រជាជន។ ការគំរាមកំហែងកំណត់គោលដៅពួកវា ចាប់ពីបណ្តាញដឹកជញ្ជូន រហូតដល់ឧស្សាហកម្មអគ្គិសនី និងទឹក មិនមែនជាការបង្ហាញអំណាចទេ ប៉ុន្តែជាសញ្ញានៃភាពអស់សង្ឃឹមក្នុងការទប់ទល់នឹងឆន្ទៈរបស់ប្រទេសមួយនេះ។

លោកបានសម្តែងទំនុកចិត្តថា ដោយពឹងផ្អែកលើចំណេះដឹង និងសមត្ថភាពរបស់អ្នកជំនាញ ក៏ដូចជាឯកភាពជាតិ និងសាមគ្គីភាព អ៊ីរ៉ង់នឹងឈរយ៉ាងរឹងមាំប្រឆាំងនឹងសម្ពាធ និងការគំរាមកំហែងណាមួយ។

នៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social កាលពីថ្ងៃពុធ លោក ត្រាំ បាននិយាយថា អ៊ីរ៉ង់ «បានចំណាយពេលយូរពេក ដើម្បីចរចាកិច្ចព្រមព្រៀង» ហើយបច្ចុប្បន្ននឹងត្រូវជួប ផលវិបាកធ្ងន់ធ្ងរ៕

អត្ថបទដែលទាក់ទង

សហជីពបូលីវី គំរាមពង្រីកការបិទផ្លូវ ខណៈលោក Paz ប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើង
2026/06/17 12:13:15 pm        1
សាក្សីនិយាយថា យោធាអ៊ីស្រាអែលដណ្តើមយកដែនដីបន្ថែមទៀតនៅក្នុងតំបន់ហ្កាហ្សា
2026/06/17 12:10:27 pm        1
ចិន នឹងបន្តប្រឹងប្រែងជាមួយប៉ាគីស្ថាន ដើម្បីស្តារឡើងវិញសន្តិភាពនៅមជ្ឈិមបូព៌ាឱ្យបានឆាប់រហ័ស
2026/06/17 12:01:01 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តំណាងអយ្យការចោទប្រកាន់មនុស្សចំនួន៩នាក់ ករណីនាំសាច់បង្កក និងទំនិញមកពីថៃ

2026/06/17 01:11:27 pm
​ក្រសួងរៀបចំដែនដី៖គិតត្រឹមថ្ងៃទី១៦ មិថុនានេះបានទទួលសំណើសុំអន្តរាគមន៍ពីអតិថិជនរបស់គម្រោង បុរី ម៉ន ដានី ចំនួន ១៨៨គម្រោង, ដោះស្រាយបញ្ចប់ចំនួន ១៥០គម្រោង និងកំពុងបន្តដោះស្រាយចំនួន ៣៨គម្រោង
2026/06/17 01:05:39 pm
​រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយសម្ដេចម៉ែ យាងចូល៩១ព្រះវស្សា
2026/06/17 12:57:44 pm
​អាជ្ញាធរស្រុកឈូក ចុះត្រួតពិនិត្យ និងទប់ស្កាត់ការលក់ដូរទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃ
2026/06/17 12:52:22 pm
​មន្ត្រីជំនាញពាក់ព័ន្ធប្រជុំពិភាក្សាលើសេចក្តីព្រាងនីតិវិធីប្រតិបត្តិការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
2026/06/17 12:45:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/17 12:26:17 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/15 05:34:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/17 06:06:05 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/14 09:39:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am