កូរ៉េខាងត្បូងពិន័យក្រុម​ហ៊ុន​ Coupang  ៤០៩លានដុល្លារ ដោយសារ​ការរំលោភច្បាប់ទិន្នន័យរបស់ប្រទេស

2026/06/11 11:29:52 pm        56

ស្ថាប័ន​គ្រប់គ្រង​ឯកជនភាព​របស់កូរ៉េខាងត្បូង នៅ​ថ្ងៃព្រហស្បតិ៍ (ទី១១ ខែមិថុនា ឆ្នាំ​២០២៦) នេះ​ បាន​ឲ្យ​ដឹង​ថា ប្រទេសនេះនឹងពិន័យក្រុមហ៊ុនពាណិជ្ជកម្មតាម​ប្រព័ន្ធ​អេឡិចត្រូនិកលំដាប់​យក្ស Coupang នូវ​ទឹក​ប្រាក់​ចំនួន ៦២៥ពាន់លានវ៉ុន (៤០៩,៣០លានដុល្លារ) ពាក់​ព័ន្ធ​នឹង​ការ​បែក​ធ្លាយព័ត៌មានអតិថិជនយ៉ាងច្រើន កាលពីឆ្នាំមុន និងការប្រមូលព័ត៌មានផ្ទាល់ខ្លួនដោយ​ខុសច្បាប់ ដោយ​នេះ​គឺ​ជាការពិន័យ ចំពោះការរំលោភទិន្នន័យដ៏ធំបំផុតរបស់ប្រទេស លើ​ក្រុមហ៊ុនមួយ។

គណៈកម្មការការពារព័ត៌មានផ្ទាល់ខ្លួន (Personal Information Protection Commission) បានបញ្ជាក់​​ថា ក្រុមហ៊ុនដែលបានចុះបញ្ជីនៅទីក្រុង New York សហរដ្ឋ​អាមេរិក​មួយនេះ បានបង្ហាញ​ទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជនជាង ៣៣លាននាក់ ហើយមិនអាច​រកឃើញការរំលោភបំពាន ក្នុងរង្វង់​រយៈពេល ៧២ម៉ោង តាមការ​តម្រូវ​របស់​ច្បាប់។

ប្រធានស្ថាប័ន​គ្រប់គ្រង​ឯកជនភាព​ លោកស្រី Song Kyung-hee បានប្រាប់សន្និសីទសារព័ត៌មានមួយនៅ​ថ្ងៃព្រហស្បតិ៍នេះ​ថា៖ «ហេតុការណ៍​នេះបានកើតឡើងដោយសារតែការ​ខ្វះខាត​នូវ​វិធានការ និងប្រព័ន្ធសុវត្ថិភាព​របស់ក្រុម​ហ៊ុន​ Coupang មិនមែនជាការលួចចូលដ៏ស្មុគស្មាញនោះឡើយ​»។

យោងតាមការគណនារបស់សារព័ត៌មាន​ Reuters បាន​ឲ្យ​ដឹង​ថា ការពិន័យនេះមានចំនួន ១,៤ភាគរយ​នៃប្រាក់ចំណូលរបស់ក្រុម​ហ៊ុន​ Coupang ដែល​មាន​ចំនួន ៤៥សែនកោដិ​វ៉ុន ក្នុងឆ្នាំ២០២៥។ បន្ទាប់ពីការពិន័យត្រូវបានប្រកាស ក្រុម​ហ៊ុន Coupang បានសូម​អភ័យ​ទោស ចំពោះការបង្កឲ្យ​មាន​ការព្រួយបារម្ភដល់សាធារណជន និងអតិថិជនរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        58
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        56
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm