លោកស្រី Fujimori ឡើងមកនាំមុខវិញបន្តិច នៅក្នុងការបោះឆ្នោតដ៏ស្វិតស្វាញរបស់ប៉េរូ

2026/06/12 12:04:12 am        52

អ្នក​នយោបាយ​អភិរក្សនិយម លោកស្រី Keiko Fujimori បានឡើងមកនាំមុខបន្តិចវិញ នៅក្នុងការប្រកួតប្រជែងដណ្ដើម​តំណែង​ប្រធានាធិបតីដ៏ស្វិតស្វាញរបស់ប្រទេសប៉េរូ កាល​ពី​យប់ថ្ងៃពុធ (ទី១០ ខែមិថុនា ឆ្នាំ២០២៦) ខណៈដែលសន្លឹកឆ្នោតនៅក្រៅប្រទេសដែលនៅសល់ បានរុញឲ្យ​គូប្រជែងឆ្វេងនិយមរបស់លោកស្រី គឺលោក Roberto Sanchez ឲ្យ​ទៅ​នៅ​ពីក្រោយ​។

ឥឡូវនេះ លោកស្រី Fujimori មានសំឡេងនាំ​មុខ​តិចតួចបំផុត ដោយទទួល​បានសំឡេង​ឆ្នោត​ ៥០,០០២ភាគរយ ទល់នឹង ៤៩,៩៩៨ភាគរយ​របស់លោក Sanchez ពោល​គឺ​នាំមុខប្រហែល ៦៥០​សំឡេង ដោយការិយាល័យបោះឆ្នោតចំនួន ៩៨,២១ភាគរយ ឬប្រហែល ១៨លានសំឡេង បាន​រាយ​ការណ៍​ពី​លទ្ធផល​។ នេះបើយោងតាមអាជ្ញាធររៀប​ចំ​ការ​បោះឆ្នោត ONPE របស់ប្រទេសប៉េរូ។

នៅសល់តែសន្លឹកឆ្នោតមួយចំនួនតូចប៉ុណ្ណោះដែលត្រូវរាប់ ប៉ុន្តែការិយាល័យបោះឆ្នោតចំនួន ១,៧៦ភាគរយ​ ដែលតំណាងឲ្យ​សំឡេងឆ្នោតប្រហែល ៤០០.០០០សន្លឹក​ ត្រូវបានបញ្ជូនសម្រាប់ការពិនិត្យតាមផ្លូវតុលាការ ជា​ដំណើរការដែលអាចចំណាយពេលច្រើនសប្តាហ៍។ សន្លឹកឆ្នោតដែលមានភាព​ចម្រូង​ចម្រាសភាគច្រើន គឺមកពីតំបន់ទីប្រជុំជន Lima ដែលជាកន្លែង​មាន​គាំទ្រដ៏រឹង​មាំ​ ចំពោះ​លោកស្រី Fujimori។

បេក្ខជនទាំង ២នាក់ ទទួល​បាន​សំឡេង​​កៀក​កិត​គ្នា​​ ក្នុង​អំឡុង​រយៈពេល​នៃ​​ការរាប់សន្លឹកឆ្នោតនេះ​ ដោយលោកស្រី​ Fujimori នាំមុខក្នុង​​ការ​ស្ទង់មតិតាម​មណ្ឌល​បោះឆ្នោត​ ហើយលោក Sanchez នាំមុខបន្តិចនៅក្នុងការរាប់សន្លឹកឆ្នោតរហ័សរបស់ស្ថាប័ន​ Ipsos ដែលបានព្យាករយ៉ាងត្រឹមត្រូវ អំពីការ​ប្រកួត​ប្រជែង​មុន​ៗ​។ ទាំង​លោកស្រី​ Fujimori និងលោក Sanchez បានអំពាវនាវឲ្យ​មានភាពស្ងប់ស្ងាត់ និងការអត់ធ្មត់ក្នុង​អំឡុង​ដំណើរ​ការរាប់សន្លឹកឆ្នោតនេះ​៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        322
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        367
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        345

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm