ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសពីការរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ១២នាក់(PCR)សុទ្ធតែជាប្រភេទអូមីក្រុង និងសុទ្ធតែករណីឆ្លងក្នុងសហគមន៍ ,ជាសះស្បើយចំនួន ២៤នាក់ និងគ្មានករណីស្លាប់ថ្មីទេ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ។
គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១៣៦.២២៨នាក់ ,ជាសះស្បើយសរុបចំនួន ១៣២.៩៤៥នាក់ និងករណីស្លាប់សរុបចំនួន ៣.០៥៦នាក់។
