ចិនថា ការប្រើប្រាស់កម្លាំងមានតែធ្វើឲ្យភាពតានតឹងធ្ងន់ធ្ងរប៉ុណ្ណោះ ខណៈការវាយប្រហាររបស់អាមេរិក និងអ៊ីរ៉ង់បន្ត

2026/06/12 01:53:55 am        66

ក្រសួងការបរទេសចិននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា អធិបតេយ្យភាព សន្តិសុខ និងបូរណភាពទឹកដីរបស់ប្រទេសនៅក្នុងតំបន់ គួរតែត្រូវបានគោរព និងរក្សាឲ្យបានខ្ជាប់ខ្ជួន ក្រោយសហរដ្ឋអាមេរិក និងអ៊ីរ៉ង បើកការវាយប្រហារតាមច្រកអាកាសលើគ្នាទៅវិញទៅមក នៅថ្ងៃទី ២ជាប់ៗគ្នា ក្នុងនោះ លោកប្រធានាធិបតី Donald Trump សន្យាថា នឹងវាយប្រហារបន្ថែមទៀត បើសិនជាទីក្រុងតេអេរ៉ង់ មិនយល់ព្រមកិច្ចព្រមព្រៀងសន្តិភាពជាបន្ទាន់ទេនោះ ។

លោក Lin Jian គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ចិនមានការខ្វាយខ្វល់យ៉ាងខ្លាំងចំពោះស្ថានភាពបច្ចុប្បន្ន ។ ការងាកទៅរកការប្រើប្រាស់កម្លាំង មានតែធ្វើឲ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរបន្ថែមទៀតប៉ុណ្ណោះ ហើយសកម្មភាពយោធា មិនអាចដោះស្រាយបញ្ហាបានឡើយ ។

នៅថ្ងៃព្រហស្បតិ៍នេះ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានវាយប្រហារតាមច្រកអាកាសលើគ្នាទៅវិញទៅមក ដែលជាការប្រយុទ្ធគ្នានៅថ្ងៃទី២ ជាប់ៗគ្នា ។

ការកើនឡើងអរិភាពនេះ បានចាប់ផ្តើមនៅដើមសប្តាហ៍នេះ ដោយសារការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Apache ១គ្រឿងរបស់សហរដ្ឋអាមេរិក នៅជិតច្រកសមុទ្រ Hormuz ដែលបានបង្កឲ្យមានការវាយប្រហារសងសឹកគ្នាជាបន្តបន្ទាប់ នៅទូទាំងប្រទេសអ៊ីរ៉ង់ និងលើមូលដ្ឋានរបស់សហរដ្ឋអាមេរិក នៅជុំវិញតំបន់ឈូងសមុទ្រ ។

វាគឺជាការគំរាមកំហែងធ្ងន់ធ្ងរបំផុតមួយ ចំពោះបទឈប់បាញ់ដ៏ផុយស្រួយដែលបានព្រមព្រៀងគ្នា កាលពីខែមេសា ដោយបំផ្លាញក្តីសង្ឃឹមថា នឹងបញ្ចប់យ៉ាងឆាប់រហ័សសង្គ្រាមដែលបានចាប់ផ្តើមកាលពីចុងខែកុម្ភៈ ជាមួយនឹងការវាយប្រហារតាមអាកាសរួមគ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        26
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        25
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        37

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm