ក្រសួងនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដោយពុំបានផ្តល់ហេតុផលនៃរឿងរ៉ាវលម្អិតណាមួយថា ឯកអគ្គរដ្ឋទូតបារាំង អង់គ្លេស និងអាល្លឺម៉ង់ បានធ្វើដំណើរទៅដល់ទីក្រុងមូស្គូ សម្រាប់ជំនួបនៅក្រសួងការបរទេសរុស្ស៊ី នាថ្ងៃព្រហស្បតិ៍នេះ ។
ក្រសួងបានចេញផ្សាយរូបភាពវីដេអូឃ្លីប ឃើញមន្រ្តីការទូត ៣រូប ធ្វើដំណើរទៅដល់ និងបានចូលក្នុងអគារ ស្ថិតនៅកណ្តាលទីក្រុងមូស្គូ ។
ឯកអគ្គរដ្ឋទូតទាំង ៣រូប ដែលដឹកនាំសម្ព័ន្ធមិត្តសន្តិសុខក្រៅផ្លូវការ E3 បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy នៅទីក្រុងឡុងដ្រ៍ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ជាទីដែលពួកគេនិយាយថា ពួកគេគាំទ្រការអំពាវនាវរបស់លោក Zelenskiy ឲ្យមានបទឈប់បាញ់ ។

អំឡុងជំនួបនៅវិមាន Downing Street ពួកគេទាំង ៤នាក់ បានឯកភាពគ្នាថា ខ្សែបន្ទាត់បច្ចុប្បន្ននៃការប្រាស្រ័យទាក់ទងគ្នារវាងកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែន គួរក្លាយជាចំណុចចាប់ផ្តើមពិភាក្សាគ្នា ហើយអ៊ុយក្រែនគួរតែមានការធានាសន្តិសុខស្របច្បាប់ រួមទាំងការដាក់ពង្រាយកងកម្លាំងពហុជាតិ ហើយទ្រព្យសកម្មបង្កករបស់រុស្ស៊ី ត្រូវបន្តរក្សាទុក រហូតដល់រុស្ស៊ីផ្តល់សំណងដល់អ៊ុយក្រែន សម្រាប់ការខូចខាតបង្កឡើងដោយសារសង្រ្គាម ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅតែប្រកាន់គោលជំហររឹងរូសរបស់លោកដដែល លើសង្រ្គាមមួយនេះ ប៉ុន្តែលោកបានលើកឡើងកាលពីសប្តាហ៍មុនថា សំណើរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump សម្រាប់សន្តិភាព អាចនឹងជួយឲ្យបញ្ចប់ការប្រយុទ្ធគ្នា ៕
