CNN អះអាង​ថា ការ​ចរចា​រវាង​អាមេរិក និង​អ៊ីរ៉ង់ នៅ​តែ​​ដំណើរ​ការ ​ទោះ​​មានការ​វាយ​ប្រហារគ្នា​​ក្ដី​

2026/06/12 02:05:25 am        72

នៅ​ថ្ងៃព្រហស្បតិ៍ (ទី​១១ ខែមិថុនា ឆ្នាំ២០២៦) នេះ ដោយដកស្រង់ប្រភពការទូតមួយ ប្រព័ន្ធ​ផ្សព្វផ្សាយ CNN បានរាយការណ៍ថា ការចរចា ដើម្បីឈានដល់កិច្ចព្រមព្រៀង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងដំណើរការ​ ទោះបីជាមានការវាយ​ប្រហារ​គ្នា​ទៅវិញ​ទៅមកនាពេលថ្មីៗនេះក៏ដោយ។

ការវាយប្រហារសង​សឹក​គ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបន្តរយៈពេល ២ថ្ងៃជាប់គ្នា ដោយប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានថា ទីក្រុងវ៉ាស៊ីនតោននឹងចាប់ផ្តើមការវាយប្រហារបន្ថែម ប្រសិន​បើ​ទីក្រុងតេអេរ៉ង់មិនទទួលយកកិច្ចព្រមព្រៀងសន្តិភាពភ្លាមៗទេនោះ​។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានឲ្យ​ដឹង​ថា កងកម្លាំងអាមេរិកបានវាយប្រហារលើគោលដៅយោធាជាច្រើន ក្នុងប្រទេសអ៊ីរ៉ង់ កាល​ពី​ល្ងាចថ្ងៃពុធ រហូត​ដល់ព្រឹក​ថ្ងៃព្រហស្បតិ៍ ដោយពណ៌នាអំពីការវាយប្រហារថា ជាវិធានការ​ «ការការពារខ្លួន" បន្ទាប់ពីមាន​ការបាញ់​ទម្លាក់ឧទ្ធម្ភាគចក្រអាមេរិក នៅច្រកសមុទ្រ Hormuz។

នៅ​មុននេះ លោក Trump បាននិយាយថា អ៊ីរ៉ង់បានចំណាយពេលយូរពេកហើយ ក្នុងការចរចារកិច្ចព្រមព្រៀង ហើយនឹងត្រូវរង​ផល​វិបាក​ ដោយសារ​ការ​ពន្យារពេល​នេះ​។

កិច្ចពិភាក្សា ចាប់តាំងពីមាន​បទឈប់បាញ់ខែមេសា ដែលត្រូវបានសម្របសម្រួលដោយប៉ាគីស្ថាន បានផ្តោតលើការបញ្ចប់ជាអចិន្ត្រៃយ៍ សម្រាប់​សង្គ្រាមដែលបានចាប់ផ្តើមឡើង​កាល​ពី​ថ្ងៃទី២៨​ ខែកុម្ភៈ និងឈានដល់ការឯកភាពគ្នា ជុំវិញ​កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        75
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        108
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm