នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីការពារជាតិអង់គ្លេសលោក John Healey លាលែងចេញពីតំណែង ក្នុងជម្លោះការចំណាយយោធា ដោយរូបលោកចោទប្រកាន់លោកនាយករដ្ឋមន្រ្តី Keir Starmerថា ពុំបានប្តេជ្ញាចិត្តចំពោះធនធានរបស់រដ្ឋាភិបាល ដែលត្រូវការ ដើម្បីការពារប្រទេស ក្នុងពេលមានការគំរាមកំហែងកើនឡើង ។
ការលាលែងពីតំណែងមិននឹកស្មានដល់ អមដោយលិខិតសាធារណៈដ៏គួរឲ្យស្អប់ខ្ពើមនេះដែរ នឹងដាក់សម្ពាធលើលោក Starmer ពេលដែលលោកប្រឈមនឹងការងារលំបាកនៅថ្នាក់ដឹកនាំរបស់លោក ថាតើរូបលោកអាចបង្កើនការចំណាយលើវិស័យការពារជាតិបានយ៉ាងដូចម្តេច នៅពេលដែលគ្មានបា្រក់គ្រប់គ្រាន់ទេនោះ ។

ក្រសួងការពារជាតិ និងក្រសួងហិរញ្ញវត្ថុអង់គ្លេស បានជាប់ផុងក្នុងកិច្ចប្រជុំអស់រយៈពេលជាច្រើនខែមកហើយ លើវិធីឈានដល់តម្រូវការកើនឡើង ដើម្បីបង្កើនការចំណាយយោធា និងការពន្យាពេលផែនការវិនិយោគការពារជាតិរបស់អង់គ្លេស ។
ក្រុមមេដឹកនាំយោធាមួយចំនួន បានធ្វើការសង្កត់ធ្ងន់ថា ផែនការនេះ ត្រូវឈានឲ្យដល់កម្រិតនៃការគំរាមកំហែងកើនឡើង ក្នុងពេលមានការឈ្លានពានញឹកញាប់របស់រុស្ស៊ីចូលទៅក្នុងដែនទឹកអង់គ្លេស ប៉ុន្តែរដ្ឋាភិបាលពិបាកកាត់បន្ថយបំណុលរួចទៅហើយ ខណៈបន្ទុកពន្ធ ស្ថិតក្នុងកម្រិតខ្ពស់បំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ៕
