ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Komenda របស់ប្រទេសស្លូវេនី រងផលប៉ះពាល់ ដោយសារព្យុះភ្លៀងបោកបក់ឆ្លងកាត់នៅថ្ងៃព្រហស្បតិ៍នេះ ។ កម្ទេចកម្ទីដំបូលផ្ទះ បានរាយប៉ាយពាសពេញដី ហើយដើមឈើ ត្រូវបានខ្យល់ព្យុះបោកបក់រំលើងគល់ បន្ទាប់ពីភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង បានកាត់ប្រទេសមួយនេះ ។
ក្រុមអ្នកស្រុកនិយាយថា មេឃងងឹតដូចថ្ងៃវិនាស ហើយពួកយើងទាំងអស់គ្នា បានឮសំឡេងខ្យល់បក់ខ្លាំងណាស់ ។
លោក Roman Grosel គឺជាពលរដ្ឋមួយរូបនិយាយថា លោកមើលមិនឃើញអ្វីនោះទេ លោកមើលតាមបង្អួច ពេលដែលមេឃប្រែជាងងឹត ។
លោកបន្តថា ខ្យល់កាន់តែបោកបក់ខ្លាំងៗឡើង ហើយលោកមើលមិនឃើញដើមឈើនោះទេ ដោយសារវាពិតជាងងឹតខ្លាំងណាស់ ហើយអ្វីដែលគាត់ឮ គឺជាសំឡេងខ្យល់ព្យុះដ៏ខ្លាំងក្លាមួយ ។
ព្យុះនេះដែរ បានកើតមានឡើង ក្រោយមានខែឧសភាក្តៅបំផុតលំដាប់ទី ២ ចាប់តាំងពីកំណត់ត្រាចាប់ផ្តើម ក្នុងនោះបម្រែបម្រួលអាកាសធាតុ និងបាតុភូតធម្មជាតិអែល នីញ៉ូ បានរួមចំណែកខ្លាំង បង្កឲ្យមានអាកាសធាតុអាក្រក់បែបនេះ ៕

