អគ្គលេខាធិការអង្គការណាតូលោក Mark Rutte បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិកនៅតែបន្តប្តេជ្ញាចិត្តពេញលេញចំពោះសម្ព័ន្ធមិត្តរបស់ខ្លួន ។
ប្រមុខអង្គការណាតូរូបនេះ ថ្លែងបែបនេះ អំឡុងសន្តិសីទសារព័ត៌មានជាមួយនាយករដ្ឋមន្រ្តីន័រវែសលោក Jonas Gahr Store នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ។
លោក Rutte និយាយថា ចម្លើយគឺគ្មានថាទេ ។ សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តពេញលេញចំពោះសម្ព័ន្ធមិត្តណាតូ ។
លោកបានលើកឡើងពីភ័ស្តុតាងនៃការប្តេជ្ញាចិត្តនេះ តាមរយៈវត្តមានរបស់ទាហានសហរដ្ឋអាមេរិកនៅអឺរ៉ុប ថ្នាក់ដឹកនាំអាមេរិកនៅក្នុងណាតូ ហើយនិងការរួមចំណែកការពារសមូហភាព ។
លោក Rutte និយាយទៀតថា ការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ត្រូវបានបញ្ជាក់តាមរយៈសកម្មភាពដ៏រឹងមាំ ដោយរូបលោកកត់សម្គាល់ឃើញថា សហរដ្ឋអាមេរិក នៅតែបន្តគាំទ្រស្ថាបត្យកម្មសន្តិសុខរបស់អង្គការណាតូ រាល់ថ្ងៃ ៕