ក្រុមដំបូងនៃពលរដ្ឋនីហ្សេរីយ៉ាជាង ២៦០នាក់ ដែលបានធ្វើមាតុភូមិនិវត្តន៍ពីអាហ្វ្រិកខាងត្បូង បន្ទាប់ពីការកើនឡើងការវាយប្រហាររើសអើងជនបរទេសនៅអាហ្វ្រិកខាងត្បូង បានចុះចតនៅទីក្រុង Lagos នាថ្ងៃព្រហស្បតិ៍នេះ ។
អំពើហិង្សាប្រឆាំងជនបរទេសនៅអាហ្វ្រិកខាងត្បូង បានកើតមានអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ពេលដែលក្រុមជបអន្ធពលប្រដាប់ដោយដំបង រំពាត់ និងខែល បានដង្ហែរក្បួនតាមតំបន់ជាច្រើននៅក្នុងប្រទេសមួយនេះ ទាមទារឲ្យពលរដ្ឋដែលគ្មានឯកសារស្នាក់នៅ ចាកចេញពីប្រទេសអាហ្វ្រិកខាងត្បូងនៅថ្ងៃទី ៣០ ខែមិថុនា ។
ជនបរទេសត្រូវបានគេរាយការណ៍ ត្រូវបានគេបំភិតបំភ័យ និងវាយដុំដោយហ្វូងមនុស្សដែលទៅផ្ទះរបស់ពួកគេស្នាក់នៅ ក្នុងនោះគ្រួសារ ត្រូវបានគេបង្ខំឲ្យចាកចេញពីផ្ទះរបស់ពួកគេ ហើយមនុស្សជាច្រើនទៀត បានរត់ភៀសខ្លួនទាំងព្រលឹងចុងសក់ ។
ប្រទេសហ្គាណា ម៉ូសំប៊ីក និងម៉ាឡាវី បានធ្វើមាតុភូមិនិវត្តន៍រួចទៅហើយពលរដ្ឋរបស់ពួកគេរាប់រយនាក់ ចេញពីអាហ្វ្រិកខាងត្បូង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ។
អាហ្វ្រិកខាងត្បូង ស្ថិតក្នុងចំណោមប្រទេសសេដ្ឋកិច្ចធំបំផុតរបស់អាហ្វ្រិក ហើយនិងមានជនបរទេសជាង ៣លាននាក់ស្នាក់នៅ ដែលស្មើនឹងជាង ៥ភាគរយនៃពលរដ្ឋសរុបរបស់ពួកគេ ៕